ព័ត៌មាន

Huawei Watch GT 2 កាន់ថ្មបាន ២ សប្តាហ៍បង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាហើយ!

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រកាសដាក់ក់ជាផ្លូវការនូវនាឡិកា Huawei Watch GT 2 ចុងក្រោយបំផុតរបស់ខ្លួនដែលមានសមត្ថភាពកាន់ថ្មបានយ៉ាងហោចណាស់ ២ សប្តាហ៍ក្នុងការបញ្ចូលថាមពលថ្មម្តងនៅក្នុងប្រទេសឥណ្ឌាហើយ។ នាឡិកានេះទ្រទ្រង់ទៅលើ Bluetooth calling, in-device music និង​ storageដែលអាចផ្ទុកបានចម្រៀង 500 បទ និងទ្រទ្រង់ទៅលើ Super AMOLED ជាមួយនឹងកញ្ចក់ 3D ថែមទៀត។  នាឡិកា Huawei Watch GT 2 នេះប្រើប្រាស់នូវ Kirin A1 chipset ។

image

បន្ទះឈីប Kirin A1 processor អាចធ្វើការពង្រឹងទៅលើថាមពលថ្មប្រើប្រាស់ និងការបញ្ចូលនូវ advance Bluetooth processing unit, audio processing unit ដែលធ្វើការកាត់បន្ថយទៅលើការប្រើប្រាស់ថាមពលថ្មបានកាន់តែប្រសើរថែមទៀត។ នាឡិកា Huawei Watch GT 2 មានភ្ជាប់ជាមួយនឹងកីឡាចំនួន​១៥ ប្រភេទថែមទៀត។ វាអាចធ្វើការវាស់ទៅលើចង្វាក់បេះដូងនៅក្នុងកម្រិតខ្ពស់ជាង 100bpm ឬក្រោម 50bpm ថែមទៀត។

image

បើនិយាយអំពីតម្លៃវិញនោះ Huawei Watch GT2 សម្រាប់ទំហំ 46mm Sport (Black): INR 15,990; 46mm (Leather): INR 17, 990 និង 46mm (Metal): INR 21, 990 ។ ការលក់ដំបូងរបស់នាឡិកានេះចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ៣១ ហើយអតិថិជនអាចនឹងទទួលបាននូវ Huawei Minispeaker (INR 2999) ឥតគិតថ្លៃផងដែរ៕