ព័ត៌មាន

Google Search នឹងទទួលបានមុខងារតាមដានថ្មីដ៏សំខាន់មួយក្នុងពេលឆាប់ៗនេះ

Google កំពុងសាកល្បងមុខងារស្វែងរកថ្មីដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់រកព័ត៌មានអំពីកញ្ចប់ទំនិញរបស់ពួកគេ។ ក្រុមហ៊ុន Mountain View ប្រកាសថាខ្លួនបានចាប់ផ្តើមកម្មវិធីចូលដំណើរការដំបូងដែលអាចឱ្យក្រុមហ៊ុនដឹកជញ្ជូនបង្ហាញអតិថិជននូវព័ត៌មានលម្អិតអំពីកញ្ចប់ទំនិញរបស់ពួកគេនៅលើ Search បាន។

 image

អ្នកគ្រាន់តែត្រូវបំពេញលេខតាមដានរបស់អ្នកហើយស្ថានភាពនៃកញ្ចប់ទំនិញគួរតែបង្ហាញភ្លាមៗប្រសិនបើក្រុមហ៊ុនដឹកជញ្ជូនប្រកាន់ខ្ជាប់នូវកម្មវិធីនេះរួចហើយនោះ។ សំខាន់ជាងនេះទៅទៀត ក្រុមហ៊ុន Google និយាយថាការតាមដានកញ្ចប់ទំនិញកម្មវិធី Early Adopters Program នេះមាននៅគ្រប់ប្រទេសទាំងអស់ប៉ុន្តែក្រុមហ៊ុនដឹកទំនិញត្រូវតែចុះឈ្មោះដើម្បីចូលរួមក្នុងមុខងារនេះ។

 image

នៅពេលនេះ វាមិនទាន់ច្បាស់ទេថាតើពេលណា និងប្រសិនបើមុខងារតាមដាននឹងត្រូវផ្សព្វផ្សាយជាសាធារណៈនោះទេ ប៉ុន្តែយើងសប្បាយចិត្តដែលក្រុមហ៊ុន Google កំពុងព្យាយាមបន្ថែមមុខងារសំខាន់បែបនេះដែលធ្វើឱ្យវាមិនមានភាពតានតឹងក្នុងការពិនិត្យមើលស្ថានភាពនៃការដឹកជញ្ជូនកញ្ចប់ទំនិញរបស់យើងនោះ។ យើងប្រហែលជាលឺពីក្រុមហ៊ុន Google នៅពេលដែលកម្មវិធីតាមដានកញ្ចប់ទំនិញនេះនឹងរួចរាល់នោះ ប៉ុន្តែសម្រាប់ពេលនេះសូមក្រុមហ៊ុនដឹកជញ្ជូនធំៗទាំងអស់នឹងយល់ព្រមចូលរួមក្នុងកម្មវិធីនេះទៅចុះ៕