ព័ត៌មាន

ប្រព័ន្ធប្រតិបត្តិការ ANDROID 10 នឹងដំណើរការនៅលើ NOKIA 7.1 នៅខែក្រោយនេះ ហើយ 7 PLUS, 6.1 PLUS និង 6.1 នឹងអាប់ដេតទៅកាន់ OS នេះនៅខែក្រោយ

នៅក្នុងព្រឹត្តិការណ៍នៃការសម្ភោធន៍ស្មាតហ្វូន Nokia 2.3 នេះ លោក Pranav Shroff នាយកប្រតិបត្តិផ្នែកផលបត្រសកលរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ធ្វើការចែករំលែកអំពីព័ត៌មានលម្អិតនៃកាលវិភាគក្នុងការដំណើរការនូវ Android 10 សម្រាប់ស្មាតហ្វូន Nokia ជាច្រើនរបស់ខ្លួននោះ។

 image

ស្មាតហ្វូន Nokia ដំបូងបំផុតដែលទទួលបាននូវ Android 10 នេះគឺ Nokia 8.1 ។ ស្មាតហ្វូន flagship Nokia 9 PureView ចាប់ផ្តើមទទួលបាននូវការអាប់ដេតនេះនាពេលថ្មីៗនេះផងដែរ។ នៅក្នុងព្រឹត្តិការណ៍នៃការសម្ភោធន៍ស្មាតហ្វូន Nokia 2.3 នេះ លោក Shroff ប្រកាសថា Android 10 នឹងអាចដំណើរការនៅលើ Nokia 7.1 នៅសប្តាហ៍ក្រោយនេះ។

 image

សម្រាប់ស្មាតហ្វូនជាច្រើនទៀតដូចជា Nokia 7 plus, Nokia 6.1  និង Nokia 6.1 Plus នឹងចាប់ផ្តើមទទួលបាននូវ Android 10 នៅខែក្រោយនេះ។ ស្មាតហ្វូនជាច្រើនទៀតរបស់ Nokia ដែលនឹងទទួលបាននូវការអាប់ដេត OS នេះគឺមាន Nokia 2, Nokia 3, Nokia 6 និង Nokia 8 ផងដែរ៕