ព័ត៌មាន

ANDROID 10 ចាប់ផ្តើមដាក់អោយដំណើរការនៅលើ NOKIA 9 PUREVIEW

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ចាប់ផ្តើមនាំយកនូវ Android OS ថ្មីសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន flagship Nokia – Nokia 9 PureView  ។ អ្នកប្រើប្រាស់ជាច្រើនរាយការណ៍នៅលើអនឡាញថា ការអាប់ដេតនេះគឺមានទំហំប្រហែលជា 800MB ហើយវាមានលេខកូដ V5.13D ។​

 image

ប្រព័ន្ធប្រតិបត្តិការ Android 10 នេះមានការពង្រឹងជាច្រើនសម្រាប់ស្មាតហ្វូន Android នេះដែលមានភ្ជាប់ជាមួយនឹង System Wide Dark Mode ថែមទៀត។ សម្រាប់អ្នកប្រើប្រាស់ជាច្រើនរបស់ស្មាតហ្វូន Nokia 9 នឹងទទួលបាននូវប្រព័ន្ធ Fingerprint និង​Face Recognition ដែលលឿនជាងមុនក្នុងការប្រើប្រាស់ថែមទៀត។ វាក៏មានភ្ជាប់ជាមួយនឹង Glance Screen Mode ផងដែរ និងការនាំយកនូវ version ថ្មីនៃកម្មវិធីកាមេរ៉ាថែមទៀត៕

image