ព័ត៌មាន

ប្រទេសនូវែលសេឡង់បានបិទគេហទំព័រទិញកាំភ្លើងវិញចំពេលមានការភ័យខ្លាចនៃការលេចធ្លាយយ៉ាងខ្លាំងនៃទិន្នន័យរបស់ម្ចាស់អាវុធដែលគោរពច្បាប់

ទំព័ររបស់ប្រទេសនូវែលសេឡង់សម្រាប់កម្មវិធីទិញអាវុធមកវិញត្រូវគេបិទក្រោយពីសមាគមម្ចាស់កាំភ្លើងក្នុងស្រុករកឃើញភាពងាយរងគ្រោះដោយ​សារមានការបង្ហាញទិន្នន័យរបស់ពលរដ្ឋដែលគោរពច្បាប់ចំនួន ៣៧.០០០នាក់។ ប៉ូលិសនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងណែនាំដល់ការិយាល័យស្នងការឯកជនអំពីបញ្ហាដែលកើតឡើង ហើយពួកគេសារភាពថា ពួកគេទទួលដំណឹងអំពីបញ្ហានេះពីប្រភពសមាជិកសាធារណៈ”។

 image

បញ្ហាដ៏មានសក្តានុពលនេះអាចបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលគោរពច្បាប់យ៉ាងតិច ៣៧,០០០នាក់ ។ យោងតាមប្រភពព័ត៌មានពីសមាគមម្ចាស់កាំភ្លើងបញ្ជាក់ឱ្យដឹងថា ទិន្ន័យដែលគេលាតត្រដាងមាននៅក្នុងទម្រង់បែបបទកាំភ្លើងរួមមានឈ្មោះ ព័ត៌មានទំនាក់ទំនង លេខគណនីធនាគារ និងព័ត៌មានអំពីកាំភ្លើងដែលពួកគេមាន ។ ពួកគេអាចថត និងទាញយកព័ត៌មាន។ នេះមានន័យថា សមាជិកក្រុមក្មេងទំនើង ឬក្រុមឧក្រិដ្ឋជនដទៃទៀតក៏អាចទទួលព័ត៌មាននេះ មុនពេលអ្នកគាំទ្រគេហទំព័ររកឃើញការបំពាននេះ” ។

image

ប្រទេសនូវែលសេឡង់ធ្វើការហាមឃាត់លើរាល់ការជួញកាំភ្លើងស្វ័យប្រវត្ត និងកាំភ្លើងវែង និងបង់កាំភ្លើងដែលមានសមត្ថភាពខ្ពស់នៅនិទាឃរដូវក្រោយពីអ្នកជ្រុលនិយមម្នាក់មកពីប្រទេសអូស្រ្តាលីសម្លាប់មនុស្សចំនួន៥០នាក់នៅក្នុងវិហារអ៊ីស្លាមចំនួនពីរនៅទីក្រុងគ្រីសឆេស្ទឺ និងបង្កឱ្យមនុស្សរងរបួសស្ទើរតែទាំងអស់។ អំពើរនោះក្លាយជាអំពើភេរវកម្មសាហាវបំផុតក្នុងប្រវត្តិសាស្រ្តទំនើបរបស់ប្រទេសនេះ៕