ព័ត៌មាន

ទូរទស្សន៍ NOKIA TV បង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសឥណ្ឌា

ក្រុមហ៊ុន Flipkart ប្រកាសបង្ហាញជាផ្លូវការនូវទូរទស្សន៍ Android TV ដំបូងបំផុតដែលមានម៉ាកយីហោ Nokia ។ ទូរទស្សន៍នេនះនឹងដាក់លក់ផ្តាច់មុខនៅក្នុងប្រទេសឥណ្ឌាចាប់ពីថ្ងៃទី ១០ ខែធ្នូនេះ។ ក្រុមហ៊ុន Flipkart ក៏ធ្វើការបញ្ចេញនូវវីដេអូផ្សព្វផ្សាយដំបូងបំផុតរបស់ទូរទស្សន៍នេះដែលមានការបង្ហាញអំពីគ្រប់មុំទាំងអស់របស់ទូរទស្សន៍នេះថែមទៀតផង។

 image

ទូរទស្សន៍នេះមើលទៅមានរូបរាងស្រស់ស្អាត ស្តើង និងមានភ្ជាប់ជាមួយនឹងមុខងារដែលគួរអោយចាប់អារម្មណ៍ជាច្រើនដូចជាបច្ចេកវិទ្យា Intelligent Dimming, Dolby Sound និងជាច្រើនទៀត។ វាដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android និងប្រើប្រាស់នូវបន្ទះឈីប quad-core CPU ជាមួយរ៉េមទំហំ 2.25GB ថែមទៀត។ ទូរទស្សន៍នេះមានអេក្រង់ទំហំ 55″ និងកម្រិតភាពច្បាស់ 4K ថែមទៀត។ សម្រាប់តម្លៃរបស់ទូរទស្សន៍នេះគឺ Rs. 41,999 (530 euros) ៕

image