ព័ត៌មាន

អនុប្រធានក្រុមហ៊ុន Huawei៖ ហាមបិទបន្ថែមអេក្រង់ការពារនៅលើស្មាតហ្វូនបត់បាន Huawei Mate X!

នៅពេលដែលអ្នកទិញស្មាតហ្វូនស៊េរីថ្មីនោះ Accessories ដំបូងដែលអ្នកចង់ទិញគឺអេក្រង់ការពារ (Screeen Protector) ប៉ុន្តែប្រសិនបើអ្នកទិញស្មាតហ្វូន Huawei Mate X 5G នោះអ្នកប្រហែលជាត្រូវគិតពីរដងហើយ! លោក Bruce Lee អនុប្រធានផ្នែក Huawei Consumer Business Group Handset Division និយាយថា ស្មាតហ្វូន Huawei Mate X នេះមានភ្ជាប់ជាមួយនឹងអេក្រង់ការពាររួចហើយ!

image

គាត់បន្ថែមថា អតិថិជនមិនចាំបាច់ធ្វើការតម្លើងបន្ថែមនូវអេក្រង់ការពារទៀតនោះទេដោយសារតែនៅពេលដែលបិទវាបន្ថែមទៅនឹងប៉ះពាល់ដល់ស្រទាប់ Layers នៃអេក្រង់ដែលអាចបត់បានដែលមានន័យថាអាយុកាលនៃការប្រើប្រាស់របស់វាគឺមានរយៈពេលខ្លី។ អតិថិជនត្រូវមកកាន់មជ្ឈមណ្ឌលជួសជុលរបស់ Huawei ដើម្បីដូរអេក្រង់ការពារនេះ។

image

គួរបញ្ជាក់ផងដែរថា ការជួសជុលទៅលើអេក្រង់របស់ Huawei Mate X គឺមានតម្លៃ 7080 yuan ហើយអតិថិជននឹងទទួលបាននូវការចុះតម្លៃ 50% សម្រាប់ការដូរអេក្រង់ជាលើកដំបូងនេះ។ ដូចនេះ អ្នកប្រើប្រាស់ Mate X មិនចាំបាច់បិទបន្ថែមនូវអេក្រង់ការពារទៀតនោះទេ!