ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Honor ប្រកាសបង្ហាញពណ៌ថ្មី Olive Green ដ៏ស្រស់ស្អាតសម្រាប់នាឡិកា Honor Band 5

នាឡិកាសុខភាពម៉ូឌែលចុងក្រោយបំផុត Honor Band 5 របស់ក្រុមហ៊ុនបច្ចេកវិទ្យា Honor ប្រកាសបង្ហាញវត្តមានជាផ្លូវការជាមួយនឹង ៣ ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺពណ៌  Meteorite Black, Coral Pink និង Midnight Navy ហើយពេលនេះនាឡិកា​Band 5 ទទួលបាននូវពណ៌ថ្មីមួយទៀតនោះគឺ  Olive Green ។ យ៉ាងណាមិញ ក្រុមហ៊ុនបច្ចេកវិទ្យានេះនៅមិនទាន់ប្រកាសបង្ហាញព័ត៌មានអ្វីបន្ថែមទៀតនៅឡើយទេ។

image

នាឡិកា Honor Band 5 នេះមានអេក្រង់ទំហំ  0.95-inch AMOLED 2.5D ជាមួយនឹងកម្រិតភាពច្បាស់ 240×120 ។ វាមានភ្ជាប់ជាមួយនឹងប្រព័ន្ធសម្រាប់វាស់ទៅលើចង្វាក់បេះដូង ហើយវាមានថាមពលថ្មដែលមានទំហំ  100mAh ដែលអាចប្រើប្រាស់បាន ១៤ ថ្ងៃថែមទៀត។ នាឡិកានេះគឺអាចធ្វើការតាមដានសុខភាព និងការបង្ហាញនូវទិន្នន័យជាច្រើនទៀតដូចជាការវាស់ចង្វាក់បេះដូង រយៈពេលនៃការហាត់ប្រាណ ការរត់ចម្ងាយ ល្បឿន កាឡូរី និងជាច្រើនទៀត។

image

សម្រាប់ប្រព័ន្ធតាមដានទៅលើកម្រិតអុកស៊ីសែន SpO2 Monitor នៅលើនាឡិកា​HONOR Band 5 នេះគឺអាចធ្វើការវាស់ទៅលើកម្រិតឈាន និងបច្ចេកវិទ្យាវាស់ទៅលើចង្វាក់បេះដូង TruSeen 3.0 heart rate monitoring technology សម្រាប់ធ្វើការវាស់ទៅលើកម្រិតចង្វាក់បេះដូងថែមទៀត។ នាឡិកា Band 5 នេះក៏មានមុខនាឡិកា  Remote Music Control សម្រាប់ធ្វើការបញ្ជាទៅលើការងារជាច្រើនដូចជាការកែប្រែទៅលើកម្រិតតន្ត្រី ការដូរបទចម្រៀង និងជាច្រើនទៀតនៅលើកដៃរបស់អ្នក៕