ព័ត៌មាន

ការដាក់លក់ដំបូងរបស់ Huawei 5G WiFi series ចាប់ផ្តើមហើយ!

ចាប់ពីថ្ងៃនេះ Huawei 5G WiFi Series អាចរកទិញបានហើយនៅក្នុងប្រទេសចិនជាមួយនឹង Pro Edition របបស់វាដែលមានតម្លៃ 2199 yuan (312 USD) ខណៈពេលដែលប្រភេទ Standard Edition  គឺមានតម្លៃ 1699 yuan (241 USD) ។ នៅក្នុងការប្រកាសបង្ហាញនៅថ្ងៃទី ២៥ ខែវិច្ឆិកានេះ Huawei 5G WiFi series  នេះមានប្រភេទ Pro version ដែលមានថាមពលថ្មទំហំ 8000mAh ហើយប្រភេទ Standard របស់វាគឺមានទំហំ 4000mAh ហើយវាបញ្ជូលថាមពលថ្មតាមរយៈ 40W fast charger ថែមទៀត។

image

សម្រាប់ WiFi ទាំងពីរនេះដំណើរការនូវបន្ទះឈីប 7nm Balong 5000 5G chip  និងទ្រទ្រង់នូវស្ថាបត្យកម្ម NSA/SA dual-mode 5G network និងការពង្រឹងទៅលើល្បឿន 5G ដល់ទៅ 1.65Gbps ថែមទៀត។ សម្រាប់ WiFi នេះមិនត្រឹមតែផ្តល់នូវការតភ្ជាប់កម្រិត 5G connectivity នោះទេ ប៉ុន្តែវាគឺជា Power Bank សម្រាប់បញ្ចូលថាមពលថ្មទៅកាន់ឧបករណ៍ផ្សេងជាច្រើនទៀតផងដែរ។

image

នៅលើឧបករណ៍នេះមានអេក្រង់ទំហំ 1.45-inch ដែលមានការបង្ហាញនូវព័ត៌មាននៃបណ្តាញ Network និងភ្ជាប់ជាមួយនឹងមុខងារ AI ជាច្រើនទៀតដូចជា smart network switching សម្រាប់ស្ថេរភាពក្នុងការប្រើប្រាស់ថែមទៀតផង។ Huawei 5G WiFi  នេះមានវិមាត្រទំហំ 148mm × 72mm × 12mm និងទម្ងន់ 180g ។ សម្រាប់ប្រភេទ Pro version គឺមានទំហំ 148mm × 72mm × 12mm  និងទម្ងន់ 280g ៕