ព័ត៌មាន

អ្នកចូលចិត្តដើរលេងមានតែ Mate30 Pro​ ១គ្រឿងក្នុងដៃធានាថាផលិតវីដេអូបានម៉ាអេម!

ស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Huawei បានឈានជើងមួយជំហ៊ានទៀតទៅលើការអភិវឌ្ឍសមត្ថភាពថតវីដេអូ និងរូបភាពកាន់តែអស្ចារ្យមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រស្មាតហ្វូនដោយសារបានបំពាក់កាមេរ៉ា 40MP Cine Camera ដំបូងគេបង្អស់លើពិភពលោក ដូចជាការថត វីដេអូ Time-Lapse កម្រិត 4K និង ការថតវីដេអូចលនាយឺតបំផុត Ultra-Slow-Motion រហូតដល់  7680 fps ជាដើម។

 image

ដូច្នេះសូមទៅមើលចំនុចលម្អិតពីសមត្ថភាពថតវីដេអូដ៏អស្ចារ្យរបស់កំពូលស្មាតហ្វូន Huawei Mate30 Pro៖

  image

Huawei Mate30 Pro

1.   សមត្ថភាពថតវីដេអូនៅទីងងឹត (Ultra-Low-light Video)

ជាមួយសែនស័រទំហំធំ 1/1.54 អ៊ីង ទំហំ 40 មេហ្គាភិចសែល  ជាប្រភេទ Cine Camera មានសមត្ថភាពថតវីដេអូនៅទីងងឹត មានម្រិត  Ultra-high ISO រហូតដល់ 51200 ដែលជាកម្រិត ISO ខ្ពស់បំផុតសម្រាប់ការថតវីដេអូ ។

 2.   សមត្ថភាពថតវីដេអូចលនាយឺតបំផុត (Ultra-Slow-motion Video)

ចំណុចលេចធ្លោមួយទៀតរបស់កាមេរ៉ាទំហំ 40 មេហ្គាភិចសែល គឺការថតវីដេអូដែលមានចលនាយឺតបំផុតក្នុងល្បឿន 7680 fps ស្មើរនឹងកម្រឹតយឺត 256 ដង ដោយសារបន្ទះឈីប HUAWEI Kirin 990 ដែលបំពាក់នៅលើ HUAWEI Mate 30 Pro គាំទ្រវីដេអូចលនាយឺតខ្លាំងបែបនេះ ។

 

3. សមត្ថភាពថតវីដេអូ 4K Time-Lape ប្លង់ទូលាយ (4K Ultra-Wide Time-lapse Video)

អ្នកប្រហែលនឹកស្មានមិនដល់ថាបច្ចេកវិទ្យាថតវីដេអូនៅលើស្មាតហ្វូនមានការវិវត្តន៍ខ្លាំងបែបនេះរហូតដល់អាច ថតវីដេអូ Time-Lape កម្រិតគុណភាព 4K ។ ចំពោះមុខងារថតវីដេអូ Time-Lapse នេះគឺផ្តល់សេរីភាពអោយអ្នកប្រើប្រាស់កំណត់ Setting បានដោយខ្លួនឯងដូចជា ISO, Shutter Speed, WB, AF, EV ដែលរហូតអាចថតវីដេអូស្ថិតនៅស្ថានភាពងងឹតខ្លាំង និងថតវីដេអូ Time-lapse Milky-ways បាននៅពេលយប់ជាដើម ជាពិសេសយើង អាចកំណត់ថតយកប្លង់ទូលាយ 0.6x, ប្លង់ទូទៅ 1x និង ប្លង់ហ្សូម 3x ទៅតាមប្លង់វីដេអូដែលយើងចង់បាន ។

4. សមត្ថភាពថតវីដេអូផ្ទៃព្រាលខាងក្រោយ ( Real-time Bokeh Video )

 សូមអរគុណទៅដល់កាមេរ៉ា 3D Depth Sensing ដែលជា TOF លែន និង បច្ចេកវិទ្យា ISP  ជំនួយដល់ការវាស់យ៉ាងច្បាស់នូវផ្ទៃព្រាលដែលបែងចែកដាច់ច្បាស់លាស់រវាងមនុស្ស និង ផ្ទៃខាងក្រោយដែលធ្វើអោយវីដេអូមើលទៅកាន់តែ Professional ។

5. បច្ចេកវិទ្យាទប់លំនឹងវីដេអូ (Dual OIS + AIS)

ក្នុងការថតវីដេអូយើងប្រាកដជាចង់បានទូរសព្ទដែលជំនួយទៅលើលំនឹងថតវីដេអូ Huawei Mate 30 Pro បានបំពាក់បច្ចេកវិទ្យាទប់លំនឹង Dual OIS  និង AIS  ដែលបច្ចេកវិទ្យានេះរូមផ្សំបញ្ជូលគ្នាធ្វើអោយការថតវីដេអូរបស់អ្នកមើលទៅកាន់តែមានលំនឹងល្អ៕

image