ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia នាំចេញទូរស័ព្ទ NOKIA បាន ១៧ លានគ្រឿងនៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០១៩

ថ្មីៗនេះ ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint Research ទើបតែបញ្ចេញនូវតួរលេខនៃទីផ្សាររបស់ស្មាតហ្វូន និងទូរស័ព្ទ Features Phone នៅក្នុងតំបន់ជាច្រើន។ សម្រាប់ទីផ្សារនៅអ៊ឺរ៉ុប ក្រុមហ៊ុនបច្ចេកវិទ្យា Nokia គឺឈរនៅចំណាត់ថ្នាក់ទី ៥ ហើយនឹងចំណាត់ថ្នាក់កំពូលសម្រាបទូរស័ព្ទប្រភេទ Feature Phones នេះដែលក្រុមហ៊ុនបច្ចេកវិទ្យា Nokia មានចំណែកទីផ្សារ ១៥% និងចំណាត់ថ្នាក់លេខ ១ នៅអ៊ឺរ៉ុប និងអាស៊ីផងដែរ។

 image

តាមរបាយការណ៍ចេញពី Counterpoint យើងដឹងថា ការនាំចេញទូរស័ព្ទ Nokia នៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០១៩ នេះគឺមាន ១% ដែលមានប្រហែលជា 3.8 លានគ្រឿង ខណៈពេលដែលការនាំចេញរបស់ Feature Phones គឺមាន 15% ដែលមានចំនួន 13.2 លានគ្រឿង។ សម្រាប់ទូរស័ព្ទ Feature Phoneដែលនាំចេញនៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០១៩ នេះគឺមានចំនួន ៨៨ លានគ្រឿងនៅទូទាំងពិភពលោក៕

image

image