ព័ត៌មាន

តើអ្នកដឹងអំពីសមត្ថភាពដ៏ខ្លាំងរបស់ Huawei desktop motherboard ដែលដំនើរការបន្ទះឈីប Kungpeng 920 processorទេ?

ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ដ៏ល្បីលើពិភពលោកដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេលំដាប់ទី ២ នៅលើពិភពលោក និងជាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិករួមមាន Kirin, Balong, Ascend និងឈីប server – Kungpeng ផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ទើបតែបង្ហាញនូវ Desktop motherboard ដំបូងបំផុតរបស់ខ្លួនដែលធ្វើការអភិវឌ្ឍជាមួយនឹងបន្ទះឈីប Kungpeng 920 Processor ។

 image

សម្រាប់ Board នេះអាចដណើរការជាមួយនឹង mainstream hardware ដូចជា memory, hard drives និង network interface card (NICs) ។ សម្រាប់ Software វិញនោះ វាទ្រទ្រង់ទៅលើ Linux desktop operating system ដែលល្អសម្រាប់ Server និងការគ្រប់គ្រងរបស់ Admin ។ លក្ខណៈសម្បត្តិរបស់ Kungpeng Desktop Board ៖

  • Processor – Kunpeng 920 processor ជាមួយនឹង 4/8 cores & 2.6 GHz

  • Internal Storage – 6 SATA 3.0 hard drive interfaces, 2 M.2 SSD slots

  • Memory – 4 DDR4-2400 UDIMM slots, 64 GB

  • PCIe Expansion – 1 PCIe 3.0 x16, 1 PCIe 3.0 x4 និង 1 PCIe 3.0 x1 slots

  • Network Ports – 2 LOM NIC, ទ្រទ្រង់ GE network ports ឬ optical ports

  • USB – 4 USB 3.0 និង 4 USB 2.0

image

តាមការបញ្ជាក់របស់ Huawei នេះ សម្រាប់ desktop board នេះគឺមានល្បឿន 56 Gbit/s high-speed SerDes (HSS) ដែលខ្ពស់ជាងមុនដល់ទៅ 25% ។ វាមានប្រសិទ្ធិភាពក្នុងការប្រើប្រាស់បានល្អប្រសើរជាងមុនដល់ទៅ 15% ថែមទៀត។ សម្រាប់ signal bit error rate (BER) របស់វាគឺទាបជាង 10-12 ។ នៅក្នុងការប្រកាសបង្ហាញខ្លួននៅក្នុងខែមករា ឆ្នាំ ២០១៩​នេះ Kungpeng 920 7nm គឺផ្អែកទៅលើស្ថាបត្យកម្ម ARMv8 architecture បញ្ចូលជាមួយនឹង 64 cores 2.6 GHz។ វាក៏មានបញ្ចូលនូវ 8-channel DDR4 memory, PCIe 4.0 nig CCIX interfaces និងផ្តល់នូវ 640 Gbps bandwidth ថែមទៀត៕