ព័ត៌មាន

ថេប្លេត Huawei MediaPad M6 បង្ហាញខ្លួននៅអ៊ឺរ៉ុបជាមួយនឹងការដំណើរការនូវ EMUI 10 (Android 10)

ថ្មីនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រកាសបង្ហាញវត្តមានរបស់ថេប្លេត MediaPad M6 នៅក្នុងអ៊ឺរ៉ុប និងអេស្ប៉ាញដែលជាទីផ្សារដំបូងបំផុតរបស់ក្រុមហ៊ុននេះដែលទទួលបាននូវថេប្លេតម៉ូឌែលចុងក្រោយបំផុតរបស់ក្រុមហ៊ុននេះ។ ថេប្លេត Huawei MediaPad M6 នេះមានអេក្រង់ទំហំ 10.8-inch ជាមួយនឹងកម្រិតភាពច្បាស់ 2K បន្ទះឈីប flagship Kirin 980 processor និងថាមពលថ្មទំហំ 7500mAh ។

 image

ថេប្លេត Huawei MediaPad M6 ដែលបង្ហាញខ្លួននៅក្នុងអ៊ឺរ៉ុបនេះគឺមានតម្លើងនូវ EMUI 10 ដែលផ្អែកនៅលើ Android 10 បើធៀបជាមួយនឹង Version នៅចិនគឺដំណើរការនូវ EMUI 9.1 (Android) ប៉ុណ្ណោះ។ ស្រដៀងគ្នាទៅនឹង Mate 30 Pro ថេប្លេតនេះមិនមានសេវាកម្ម និង Apps របស់ Google នោះទេ ប៉ុន្តែវាមានកម្មវិធីជាច្រើនដែលអាចទាញយកបានចេញពី Huawei AppGallery ។

image

ថេប្លេត MediaPad M6 នេះមានភ្ជាប់ជាមួយនឹងប្រព័ន្ធសំឡេង audio កម្រិតខ្ពស់របស់ Harmon Kardon និង​ DOLBY ATMOS ថែមទៀត។ វាក៏ទ្រទ្រង់នូវកម្មវិធី multi-tasking តាមរយៈ Split-Screen ផងដែរ។ វាទ្រទ្រង់នូវប៊ិច M-Pen និង Smart Magnetic Keyboard ផងដែរ។ សម្រាប់ Huawei MediaPad M6 4GB RAM + 64GB version នេះគឺមានតម្លៃ 349 euros (386 USD) ៕