ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា NOKIA នឹងផ្តល់នូវបណ្តាញ 5G Network ដំបូងបំផុតរបស់ពិភពលោកសម្រាប់រថភ្លើងស្វ័យប្រវត្តិ

អ្នកនឹងមិនអាចធ្វើការកោតសរសើរដល់ប្រព័ន្ធបណ្តាញ GSM-R networking system បាននោះទេប្រសិនបើអ្នកមិនមានល្បឿននៃការប្រើប្រាស់អ៊ីនធឺរណិតលឿននោះនៅក្នុងពេលដែលអ្នកធ្វើដំណើរតាមរយៈរថភ្លើង។ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia សម្រេចបាននូវការងារយ៉ាងល្អនៅក្នុងការផ្តល់នូវ networking, cybersecurity, IoT និង analytics solutions សម្រាប់ប្រតិបត្តិករច្រើនជាង 110+ សម្រាប់រថយន្តខ្សែ Mainline និង Metro នោះ។

image

វាត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុន Deutsche Bahn ហើយកក្រុមហ៊ុនបច្ចេកវិទ្យា Nokia ក៏ទទួលបាននូវជោគជ័យក្នុងការធ្វើតេស្តទៅលើប្រព័ន្ធ standalone (SA) 5G system សម្រាប់ប្រតិបត្តិការនៅលើផ្លូវដែកនេះ។ នេះគឺជាប្រព័ន្ធ (SA) 5G system ដំបូងបំផុតក្នុងពិភពលោកដែលធ្វើការតេស្តនៅក្នុងទីក្រុង Hamburg នៃប្រទេសអាល្លឺម៉ង់។ នេះគឺជាដំណឹងដ៏អស្ចារ្យខ្លាំងមែនទែនសម្រាប់ក្រុមហ៊ុន​Nokia ដែលធ្វើការពង្រឹងទៅលើអាជីវកម្មរបស់ខ្លួននៅក្នុងវិស័យនេះ៕

image