ព័ត៌មាន

ការលក់ទូរទស្សន៍ស៊េរីថ្មី NOKIA TV​ នឹងចាប់ផ្តើមនៅថ្ងៃទី ១៤ ខែធ្នូនេះហើយ!

ថ្មីៗនេះ ទូរទស្សន៍ឆ្លាតវៃ Nokia Smart TV  ចាប់ផ្តើមដាក់លក់ជាលើកដំបូង (Flashsale) របស់ខ្លួននៅលើ Flipkart នៅក្នុងប្រទេសឥណ្ឌា។ សម្រាប់ទូរទស្សន៍ឆ្លាតវៃ Nokia Smart TV នេះគឺមានតម្លៃ Rs. 41,999 (534 euros) ហើយនេះគឺជាទូរទស្សន៍ដំបូងបំផុតដែលក្រុមហ៊ុនបច្ចេកវិទ្យា Nokia ធ្វើការផលិតនោះ។

 image

ទូរទស្សន៍ឆ្លាតវៃ 55-inch Smart TV នេះគឺជាផលិតផលរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ដែលមានការសហការជាមួយនឹងក្រុមហ៊ុន Flipkart ។ នេះមានន័យថា ក្រុមហ៊ុនបច្ចេកវិទ្យា Flipkart គឺទទួលខុសត្រូវក្នុងការផលិត និងដាក់លក់ទូរទស្សន៍ TV នៅក្នុងប្រទេសឥណ្ឌា នេះគឺដូចគ្នាទៅនឹងក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ដែលធ្វើការទទួលខុសត្រូវក្នុងការផលិត និងលក់ស្មាតហ្វូននេះដែលមានឡូហ្គោ Nokia នោះ។ សម្រាប់ការលក់ទូរទស្សន៍ឆ្លាតវៃ Nokia Smart TV នេះនឹងចាប់ផ្តើមនៅថ្ងៃទី ១៤ ខែធ្នូនេះ។ អ្នកអាចរកទិញទូរទស្សន៍នេះបានលើ Flipkart ៕

image