ព័ត៌មាន

អស្ចារ្យមែនទែន! ស្មាតហ្វូនស៊េរីថ្មី Huawei P40 Pro​ អាចនឹងមានកាមេរ៉ាខាងក្រោយ ៥ គ្រាប់

ចាប់តាំងពីការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូនត្រកូល P series​ រួចមក ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏បន្តក្នុងការផ្តោតទៅលើបច្ចេកវិទ្យាថ្មីៗសម្រាប់ប្រើប្រាស់នៅលើប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន។ យើងបានឃើញវត្តមានរបស់ស្មាតហ្វូន Huawei P10 series រួចមកហើយដែលបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះ ស្មាតហ្វូន P20 Pro ដែលបំពាក់នូវកាមេរ៉ា ៣ គ្រាប់ និងស្មាតហ្វូន P30 Pro ដែលបំពាក់នូវកាមេរ៉ា ៤ គ្រាប់។ បច្ចេកវិទ្យាទាំងនេះពិតជាធ្វើអោយអ្នកប្រើប្រាស់រីករាយយ៉ាងខ្លាំងសម្រាប់ស្មាតហ្វូនរបស់ពួកគេ។

 image

ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា យើងអាចនឹងឃើញវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី uawei P40 Pro flagship ដែលនឹងភ្ជាប់ជាមួយកាមេរ៉ាខាងក្រោយ ៥ គ្រាប់ដែលមានទំហំ 64MP SuperSensing ជាមួយនឹងកាមេរ៉ា ultra wide-angle camera/Cine Camera, Long telephoto, Short telephoto និង ToF Sensor ថែមទៀត។ សម្រាប់ស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 Pro នេះគឺភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាកម្រិតខ្ពស់ជាមួយនឹងកាមេរ៉ាខាងក្រោយ 4 គ្រាប់ដែលមានបច្ចេកវិទ្យាកាមេរ៉ា SuperSensing Cine Camera technology ហើយវាជួយស្មាតហ្វូននេះឈរនៅចំណាត់ថ្នាក់កំពូលនៅលើ DXOMARK ។

image

នៅលើស្មាតហ្វូន Huawei P30 Pro នេះ កាមេរ៉ា Periscope នេះភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 5X optical zoom ដែលអាចឈានដល់ទៅ 50X digital ជាពិសេសសម្រាប់កាមេរ៉ា Time of Flight ឬ ToF sensor ធ្វើការពង្រឹងទៅលើរូបភាព Portraits បានកាន់តែល្អជាងមុន និងបច្ចេកវិទ្យា AR កាន់តែអស្ចារ្យជាងមុនថែមទៀត។ សម្រាប់ស្មាតហ្វូន Huawei P40 Pro នេះនឹងភ្ជាប់ជាមួយនឹងអេក្រង់ Dual Punch-Hole ដែលមានកាមេរ៉ា selfie lens និង ultra-wide-angle នៅគែមផ្នែកខាងស្តាំរបស់អេក្រង់ថែមទៀត៕