ព័ត៌មាន

EMUI 10 public beta ចាប់ផ្តើមដំណើរការហើយសម្រាប់ស្មាតហ្វូន Huawei Nova 5 Pro និង​ Honor 8X នៅក្នុងប្រទេសចិន

កាលពីខែវិច្ឆិកា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ចាប់ផ្តើមធ្វើការតេស្តទៅលើ EMUI 10 beta សម្រាប់ស្មាតហ្វូនជាច្រើនរបស់ខ្លួន ហើយវាក៏ធ្វើការអាប់ដេតទៅកាន់ EMUI 10 public beta ផងដែរ។ ពេលនេះ អ្នកប្រើប្រាស់ស្មាតហ្វូន Huawei Nova 5 Pro និង Honor 8X ដែលធ្វើការចុះឈ្មោះសម្រាប់ EMUI 10 public beta នឹងទទួលបាននូវ EMUI 10 សម្រាប់ធ្វើតេស្តផងដែរ។

image

មុនពេលដែលអ្នកធ្វើការ Upgrade ទៅកាន់ beta version នេះ អ្នកត្រូវធ្វើការ Backup ទៅលើទិន្នន័យនេះជាមុនសិនដើម្បីជៀសវាងការបាត់ទិន្នន័យ។ EMUI 10 នេះមានភ្ជាប់ជាមួយនឹង fonts, Morandi color system, Magazine style user interface, animations និងការបន្ថែមនូវមុខងារជាច្រើនទៀតដូចជា Dark Mode ក៏ដូចជាការពង្រឹងទៅលើសមត្ថភាពអ្នកប្រើប្រាស់កាន់តែអស្ចារ្យថែមទៀត៕

image