ព័ត៌មាន

Huawei P Smart Z ចាប់ផ្តើមទទួលការអាប់ដេតទៅកាន់ EMUI 10 beta

ស្មាតហ្វូនដែលមានភ្ជាប់ជាមួយនឹងកាមេរ៉ា pop-up selfie ដំបូងបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នោះគឺ Huawei P Smart Z គឺដាក់លក់ផ្តាច់មុខប៉ុណ្ណោះសម្រាប់អ្នកប្រើប្រាស់នៅអ៊ឺរ៉ុប។ ស្មាតហ្វូននេះមានអេក្រង់ពេញគែម កម្លាំងម៉ាស៊ីនខ្លាំងក្លា និងថាមពលថ្មធំថែមទៀត។

image

សម្រាប់កម្មវិធី Software នោះគឺដំណើរការនូវ EMUI 9.0 (Android 9) ហើយវាក៏នឹងធ្វើការ upgrade ទៅកាន់ EMUI 10 (Android 10) តាមរយៈកម្មវិធី Beta Program ថែមទៀត។ ត្រឡប់ទៅកាន់ខែវិច្ឆិកានោះ ក្រុមហ៊ុន Huawei ក៏ចាប់ផ្តើការចុះឈ្មោះទៅលើ EMUI 10 beta សម្រាប់ស្មាតហ្វូន P Smart Z នៅក្នុងប្រទេសអាល្លឺម៉ង់ ហើយកម្មវិធីនេះក៏បិទនៅចុងខែផងដែរ។ ស្មាតហ្វូន P Smart Z ក៏បង្ហាញខ្លួននៅក្នុងទីផ្សារជាច្រើននៅអ៊ឺរ៉ុបដូចជាចក្រភពអង់គ្លេស បារាំង និងជាច្រើនទៀត។ សម្រាប់អ្នកប្រើប្រាស់ជាច្រើននៅក្នុងទីផ្សារជាច្រើននឹងទទួលបាននូវការ​upgrade ទៅលើ EMUI 10 Beta ឆាប់ៗនេះផងដែរ។

image

អ្នកអាចធ្វើការតម្លើងតាមរយៈ Beta app > Login > login > select “Personal” (Check in the Bottom bar) > “Join Project” > “Available Project” ។ ចុចនៅលើ Sign Up ដើម្បីចូលរួមនៅក្នុងគម្រោងនេះ៕