ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Huawei P40 series អាចនឹងភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 65W charger ដូចគ្នាទៅនឹងស្មាតហ្វូន Mate Xs 5G ដែរ

ស្មាតហ្វូនស៊េរីថ្មី Huawei P40 series នឹងនាំយកនូវកម្លាំងម៉ាស៊ីនថ្មី បច្ចេកវិទ្យាកាមេរ៉ាកាន់តែប្រសើរជាងមុន និងថាមពលថ្មធំជាងមុនថែមទៀត ហើយព័ត៌មានថ្មីនេះមានការបង្ហើបអំពី Charging Power របស់ស្មាតហ្វូននេះផងដែរ។ ថ្មីនេះ សម្រាប់ Huawei charger 65W ត្រូវបង្ហាញខ្លួននៅលើ Weibo ហើយវាមានការបញ្ជាក់ថា សម្រាប់ Charger នេះគឺប្រើប្រាស់សម្រាប់ស្មាតហ្វូន P40 series ។

image

វាមានការបង្ហើបថាសម្រាប់ Charger នេះគឺមានការដាក់លក់ដាច់ដោយឡែក ហើយវាមានខ្សែ dual Type-C ចំនួន ១ ម៉ែត្រថែមទៀត។ ស្មាតហ្វូន Mate X 5G គឺជាស្មាតហ្វូនតែមួយគត់របស់ Huawei ដែលមានភ្ជាប់ជាមួយនឹង 55W charging ហើយស្មាតហ្វូន P  និង P នឹងមានភ្ជាប់ជាមួយនឹង 40W SuperCharge ។

ស្មាតហ្វូន Huawei Mate X 5G ទទួលបាននូវការបញ្ជាក់វិញ្ញាបនបត្រ 65W charger ចេញពី 3C ដែលយើងឃើញនៅលើស្មាតហ្វូន Huawei Mate Xs 5G ដែលនឹងបង្ហាញខ្លួននៅក្នុងខែមីនា ឆ្នាំ ២០២០ ហើយវានឹងប្រើប្រាស់នូវបន្ទះឈីប Kirin 990 5G ថែមទៀត៕