ព័ត៌មាន

ស្មាតហ្វូន NOKIA 2.3 ចាប់ផ្តើមដាក់លក់នៅក្នុងប្រទេសឥណ្ឌាហើយ!

Nokia 2.3 គឺជាស្មាតហ្វូនស៊េរីថ្មីដែលប្រកាសបង្ហាញខ្លួននៅក្នុងសប្តាហ៍ទី ១ នៅក្នុងខែធ្នូនេះហើយពេលនេះស្មាតហ្វូននេះបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាហើយ។ ស្មាតហ្វូននេះគឺមានតម្លៃសមរម្យ ហើយដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie ហើយវាអាចរកទិញបាននៅក្នុងប្រទេសឥណ្ឌាចាប់ពីថ្ងៃទី ២៧ ខែធ្នូនេះ។

image

ស្មាតហ្វូននេះមានពណ៌ Cyan Green, Sand និង Charcoal ជាមួយនឹងតម្លៃ 8,199Rs ឬ $116 ។ នេះគឺជាលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Nokia 2.3:

វិមាត្រ: 157.69 x 75.41 x 8.68mm

ទម្ងន់: 183g

អេក្រង់: 6.2” HD+

កាមេរ៉ា: 13 MP f/2.2 + 2 MP depth-sensing; 5 MP f/2.4 selfie

Processor: MediaTek Helio A22

ម៉េមូរី: 2GB RAM, 32 GB

សេនស័រ: Ambient light sensor, Proximity sensor, Accelerometer (G-sensor)

Connectivity: BT, WiFi, Micro USB (USB 2.0), Dual SIM and Single SIM,

3.5 mm headphone jack, GPS/AGPS+GLONASS+Beidou

ថ្ម: 4000 mAh

OS: Android 9 Pie (Android 10 នឹងមកដល់ឆាប់ៗនេះ)

image

សម្រាប់ទំហំម៉េមូរីរបស់ស្មាតហ្វូននេះដែលនឹងដាក់លក់នៅក្នុងប្រទេសឥណ្ឌាគឺមានទំហំ 2GB RAM/ 32GB ។ សម្រាប់ការទិញស្មាតហ្វូននេះមុនថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០ នឹងទទួលបាននូវការជួសជុលម្តងទៅលើ Hardware របស់ស្មាតហ្វូននេះ៕