ព័ត៌មាន

កាសស្តាប់ Huawei FreeBuds 3 នាំយកនូវការអាប់ដេតថ្មីជាមួយនឹងការប៉ះ 2 ដងដើម្បីបិទការខល

កាសស្តាប់ឥតខ្សែចុងក្រោយបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នោះគឺ FreeBuds 3 មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា active noise cancellation ការឌីស្សាញរូបរាងយ៉ាងទាន់សម័យ ផាសុខភាព​ សំឡេងលឺច្បាស់កម្រិតស្ទូឌីយោ និងជាច្រើនទៀត។

image

ដើម្បីធ្វើការពង្រឹងទៅលើសមត្ថភាពនៃឧបករណ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏ធ្វើការជម្រុញទៅលើកម្មវិធី Software ថ្មីសម្រាប់ធ្វើការអាប់ដេតថ្មីជាមួយនឹងការបន្ថែមនូវមុខងារប៉ះ ២ ដង (Double-Tab) ដើម្បីបញ្ចប់នូវការខលបានថែមទៀត។ សម្រាប់ការអាប់ដេតនៅលើកាសស្តាប់ Huawei FreeBuds 3 នេះគឺមានជំនាន់ version 1.9.0.208 ហើយវាមានទំហំ 0.54MB ៕

image