ព័ត៌មាន

ការលក់ទូរទស្សន៍ NOKIA TV គឺមានការពេញនិយមខ្លាំងក្លាមែនទែននៅក្នុងប្រទេសឥណ្ឌា

ការលក់ទូរទស្សន៍ឆ្លាតវៃដំបូងបំផុត Nokia Smart TV របស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ពេលនេះគឺមានការលក់បាន ២ លើកហើយនៅក្នុងប្រទេសឥណ្ឌាតាមរយៈក្រុមហ៊ុន Flipkart ហើយតាមបទពិសោធន៍អ្នកដែលទិញទូរទស្សន៍ឆ្លាតវៃនេះគឺមានការពេញចិត្តខ្លាំងជាមួយនឹងទូរទស្សន៍ Nokia TV នេះ។

image

ទូរទស្សន៍ Nokia TV​នេះគឺទទួលបាននូវការវាយតម្លៃចំនួន 197 និងការ Review ចំនួន 68 នៅលើ Flipkart ជាមួយនឹងពិន្ទុដល់ទៅ 4.7/5 ។ ទូរទស្សន៍ឆ្លាតវៃ Nokia Smart TV នេះគឺមានតម្លៃ Rs. 41,999 (€530) ។ លោកអ្នកអាចឆែកមើលនៅលើទំព័ររបស់ Flipkart សម្រាប់ទូរទស្សន៍ Nokia Smart TV នេះបាន៕

image