ព័ត៌មាន

ក្រុមហ៊ុន Telenor នឹងដាក់បញ្ចូលនូវការប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei

ទូរគមនាគមន៍ដ៏ធំរបស់ប្រទេសន័រវេសនិយាយថាក្រុមហ៊ុន Huawei នឹងដើរតួនាទីក្នុងការកសាងបណ្តាញជំនាន់ទី ៥ (5G) network​ របស់ខ្លួនទោះបីជាមានសម្ពាធពីសហរដ្ឋអាមេរិកក៏ដោយ។សេចក្តីថ្លែងការណ៍ថ្មីនេះត្រូវចេញផ្សាយ បន្ទាប់ពីក្រុមហ៊ុន Telenor កាលពីថ្ងៃសុក្រនេះប្រកាសចាប់ផ្តើមសេវាកម្ម 5G នៅក្នុងប្រទេសន័រវេសជាមួយក្រុមហ៊ុន Ericsson ។

 image

លោក Hanne Knudsen អនុប្រធានផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន Telenor ប្រាប់រ៉យទ័រថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដែលបានសហការគ្នាអស់រយៈពេលជាងមួយទសវត្សរ៍លើប្រព័ន្ធ 4G នឹងបន្តដើរតួនាទីក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។ លោក Knudsen និយាយថា “Ericsson ត្រូវបានណែនាំជាក្រុមហ៊ុនលក់ថ្មីសម្រាប់ 5G RAN ប៉ុន្តែយើងក៏នឹងធ្វើការជាមួយក្រុមហ៊ុន Huawei ផងដែរដើម្បីថែរក្សាបណ្តាញ 4G និងធ្វើឱ្យប្រសើរឡើងដល់ការគ្របដណ្ដប់ 5G នៅក្នុងតំបន់ដែលបានជ្រើសរើសនៅក្នុងប្រទេសន័រវែស”។ Radio access network រឺ RAN សំដៅទៅលើវិទ្យុ និងអង់តែនដែលភ្ជាប់ស្មាតហ្វូនទៅនឹងបណ្តាញទូរស័ព្ទចល័តហើយរាប់បញ្ចូលទាំងថ្លៃដើមនៃបណ្តាញថ្មីនេះថែមទៀត។ DNA សាខាហ្វាំងឡង់របស់ក្រុមហ៊ុន Telenor ក៏ប្រើប្រាស់ក្រុមហ៊ុន Huawei ជាអ្នកលក់មួយក្នុងចំណោមភ្នាក់ងារលក់ 5G RAN ផងដែរ។

image

ក្រុមហ៊ុន Huawei ប្រាប់រ៉យទ័រថាខ្លួនស្វាគមន៍ចំពោះការផ្លាស់ប្តូរនេះហើយទន្ទឹងរងចាំការបន្តសហការជាមួយក្រុមហ៊ុន Telenor នេះ។ ក្រុមហ៊ុន Huawei ប្រឈមនឹងការត្រួតពិនិត្យខ្ពស់នៅអឺរ៉ុបចំពេលមានការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថាខ្លួនបង្កការគំរាមកំហែងសន្តិសុខជាតិ។ ក្នុងនោះក្រុមហ៊ុន Huawei បានបដិសេធការចោទប្រកាន់ទាំងនេះផងដែរ៕