ព័ត៌មាន

Google ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់គម្រោងOpen Source Projects សម្រាប់សុវត្ថិភាពតាមអ៊ីនធឺរណិត

ក្រៅពីផ្តល់រង្វាន់ដល់ពួកហេគឃរ័ ដែលរាយការណ៍អំពីភាពងាយរងគ្រោះ ក្រុមហ៊ុន Google នៅថ្ងៃ នេះប្រកាសគាំទ្រហិរញ្ញវត្ថុសម្រាប់អ្នកអភិវឌ្ឍន៍ open source ដើម្បីជួយពួកគេរៀបចំធនធាន បន្ថែមដោយផ្តល់អាទិភាពដល់សុវត្ថិភាពនៃផលិតផលរបស់ពួកគេ។ គំនិតផ្តួចផ្តើមដែលមានឈ្មោះថា “Patch Rewards Program” ត្រូវបង្កើតឡើងជិត ៦ ឆ្នាំមកហើយ ដែលក្រុមហ៊ុន Google ផ្តល់ រង្វាន់ដល់ពួកហេគឃរ័ សម្រាប់ការរាយការណ៍អំពីគុណវិបត្តិធ្ងន់ធ្ងរនៅក្នុងកម្មវិធី open source ជាច្រើន ដែលត្រូវគេប្រើយ៉ាងទូលំទូលាយរួមមាន OpenSSH, OpenSSL, Linux kernel, Apache, Nginx, jQuery និង OpenVPN ។

 image

រហូតមកដល់ពេលនេះ Google ចំណាយប្រាក់រាប់ពាន់ដុល្លារជាអំណោយដល់ពួកហេគឃរ័ នៅ ទូទាំងពិភពលោកដែលជួយធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពទូទៅនៃកម្មវិធី open source និង បច្ចេកវិទ្យាសំខាន់ៗជាច្រើនដែលផ្តល់ថាមពលដល់អ៊ីនធឺរណិតប្រព័ន្ធប្រតិបត្តិការ និងបណ្តាញ។ ឥឡូវនេះក្រុមហ៊ុនសំរេចចិត្តជម្រុញការងារស្ម័គ្រចិត្តដែលធ្វើដោយសហគមន៍ open source ដោយផ្តល់ជំនួយហិរញ្ញវត្ថុដល់ក្រុមគំរោងដែលពួកគេអាចទទួលសមត្ថភាពអភិវឌ្ឍន៍បន្ថែម។ ការគាំទ្រអាចរកសម្រាប់ក្រុមតូចទាំងពីរ (៥,០០០ ដុល្លារ) ក៏ដូចជាក្រុមអភិវឌ្ឍន៍ធំ (៣ ម៉ឺនដុល្លារ) ។ នៅក្នុងការបង្ហោះប្លក់មួយដែលត្រូវចេញផ្សាយនៅថ្ងៃនេះ Google ផ្ទាល់ពិពណ៌នាថា ក្រុមតូចៗអាចទទួលចំនួនទឹកប្រាក់ជារង្វាន់សម្រាប់ការជួសជុលបញ្ហាសន្តិសុខមួយចំនួនតូច។ ចំណែកឯក្រុម open source ធំៗ ចាំបាច់ត្រូវប្រើថវិកាដើម្បីវិនិយោគយ៉ាងច្រើនក្នុងវិស័យសន្តិសុខ ដូចជាផ្តល់ការគាំទ្រដើម្បីស្វែងរកអ្នកអភិវឌ្ឍន៍បន្ថែម ឬអនុវត្តមុខងារសន្តិសុខថ្មីៗសំខាន់ៗ។ ប្រសិនបើអ្នកដំណើរការគម្រោង open source ណាមួយ ឬចង់គាំទ្រគម្រោង open source ផ្សេងទៀត អ្នកអាចស្នើសុំវាសម្រាប់ការគាំទ្រពី Google ដោយការបំពេញ https://goo.gle/patchz-nomination ។

image

Google និយាយថា “គម្រោង open source ណាមួយអាចត្រូវគេសើ្នសុំសម្រាប់ការគាំទ្រ។ នៅពេលជ្រើសរើសយកគម្រោង panel នឹងផ្តោតលើគម្រោងណាដែលសំខាន់ចំពោះសុខភាព អ៊ីនធឺរណិត ឬគម្រោង end user base។ “Patch Reward Panel របស់យើងនឹងពិនិត្យមើលការបញ្ជូន ជារៀងរាល់ខែ ហើយជ្រើសរើសគម្រោងមួយចំនួនដែលត្រូវនឹងលក្ខណៈវិនិច្ឆ័យរបស់កម្មវិធី”។ អ្នកអាចស្វែងរកព័ត៌មានលម្អិតបន្ថែមអំពីកម្មវិធី Patch Reward Program នៅទីនេះ រួមមានបញ្ជី គម្រោងប្រភេទនៃភាពងាយរងគ្រោះដែលអាចទទួលយក និងរង្វាន់សម្រាប់ការបញ្ជូនទៅវគ្គ ជម្រុះ ដែលមានចាប់ពី ៥០០ ដុល្លារទៅ ២០.០០០ ដុល្លារ។