ព័ត៌មាន

នេះគឺជា Concept ថ្មីនៃស្មាតហ្វូន Nokia Lumia សម័យទំនើប!

ថ្មីៗនេះ វាមានការបង្ហាញអំពី Concept ថ្មីនៃស្មាតហ្វូនត្រកូល Nokia Lumia ដែលមើលទៅពិតជាស្រស់ស្អាតមែនទែន។ វាប្រហែលជាម៉ូឌែលស្មាតហ្វូន Lumia 925 ដែលបង្ហាញអំពី Concept Renders ដែលមានពណ៌ Snowy White យ៉ាងស្រស់ស្អាត។ ស្មាតហ្វូននេះត្រូវគេដឹងថានឹងមានប្រព័ន្ធស្កេនក្រយ៉ៅដៃជាមួយនឹងគែម Bezels ស្តើង និងផ្នែកខាងក្រោយធ្វើពីប៉ូលីកាបូណាតថែមទៀត។

image

សម្រាប់អេក្រង់របស់ស្មាតហ្វូននេះគឺមានគែមកោង និងមានគែមសេរ៉ាមិចថែមទៀត។ ស្មាតហ្វូននេះមានគែម Bezels ផ្នែកខាងលើ និងផ្នែកខាងក្រោមថែមទៀត។ ស្មាតហ្វូននេះប្រើប្រាស់នូវកាមេរ់ា ២ គ្រាប់ និងភ្លើង LED Flash ថែមទៀត។​ តើអាចទេដែលថាក្រុមហ៊ុន Nokia Mobile នឹងទាញយកត្រឡប់មកវិញនូវស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Lumia ដែលដំណើរការនូវ Android OS មកកាន់ទីផ្សារវិញនោះ? យើងនឹងរង់ចាំមើលទៅមុខជាបន្តទៀត៕

image

image