ព័ត៌មាន

Honor MagicBook Pro បន្ថែមនូវពណ៌ខៀវថ្មី“Charm Blue” ដែលពិតជាប្លែកស្រស់ស្អាតមែនទែន!

កាលពីថ្ងៃទី ២២ ខែធ្នូកន្លងទៅនេះនៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនៅក្នុងប្រទេសចិន ក្រុមហ៊ុន Honor បានប្រកាសបង្ហាញនូវពណ៌ថ្មី “Charm Blue” របស់កុំព្យូទ័រ MagicBook Pro ។ សម្រាប់ version ថ្មីរបស់វាគឺមានតម្លៃ 4799 CNY (684 USD) ហើយការលក់នឹងចាប់ផ្តើមនៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៩ នេះ។ Honor MagicBook Pro នេះមានអេក្រង់ 16.1-inch Full-Screen IPS ជាមួយនឹងកម្រិតភាពច្បាស់ FHD និងកម្រាស់គែមត្រឹមតែ 4.9mm សម្រាប់ផ្នែកខាងឆ្វេង និងផ្នែកខាងស្តាំរបស់វា។ កុំព្យូទ័រនេះមានទម្ងន់ 1.7kg ។

image

កុំព្យូទ័រនេះដំណើរការនូវ AMD Ryzen 5/7 series processors ជាមួយនឹង Radeon Vega 8 Graphics graphics, 8/16GB dual-channel DDR4 2400MHz memory និង​ 512GB PCIe solid-state drive (SSD) ។ កុំព្យូទ័រថ្មី MagicBook Pro នេះមានថាមពលថ្មទំហំ 56Wh និងការប្រើប្រាស់បាន ១៤ ម៉ោង (USB Type C សម្រាប់ 65W charging) ។

image

កុំព្យូទ័រនេះប្រើប្រាស់នូវ dual-antenna WLAN ជាមួយនឹងល្បឿនកម្រិតអតិបរមាដល់ទៅ 1733Mbps ។ បន្ថែមពីនេះទៀតនោះ សម្រាប់ notebook នេះទ្រទ្រង់ទៅលើ touch screen, Magic-Link 2.0 និងជាច្រើនទៀត។ MagicBook Pro ភ្ជាប់ជាមួយនឹង full-size backlit keyboard, fingerprint sensor និងកាមេរ៉ាមុខបង្កប់ថែមទៀត។ សម្រាប់គុណភាពសំឡេងរបស់វាគឺ Dolby Atmos ៕