ព័ត៌មាន

NOKIA 2720 FLIP ទទួលការអាប់ដេតថ្មីទៅកាន់ V21.00.17.01

ទូរស័ព្ទ Nokia 2720 បានបង្ហាញខ្លួននៅក្នុងទីផ្សារជាច្រើនរបស់ពិភពលោក ហើយពេលនេះវាដំណើរការនូវ  Kai OS updates ថែមទៀត។ តាមការបញ្ជាក់របស់ Nokioteca រាយការណ៍អំពីការអាប់ដេតថ្មីរបស់ទូរស័ព្ទ 2720 flip នេះផងដែរ។ សម្រាប់  KaiOS version នេះគឺពេលនេះមានការអាប់ដេតទៅកាន់  V21.00.17.01 ហើយ។

image

ការអាប់ដេតនេះគឺធ្វើការពង្រឹងទៅលើល្បឿនដំណើរការលឿនជាងមុនទៅលើ Contacts និងការបន្ថែមនូវ Ringtone ជាច្រើនទៀតទៅលើ Contacts ឬការរៀបចំទៅលើ Messaging ហើយជាពិសេសអ្នកអាចធ្វើការរៀបចំនូវកម្មវិធីជាច្រើនដើម្បីបើកកាន់តែលឿនសម្រាប់ចូលទៅកាន់ Camera, E-Mail, Internet Sharing, Browser, FM Radio, Music, Calculator, Calendar, Clock, Recordings, Settings និង Notes ជាដើម។

image

NOKIA 2720 Flip នេះមានការឌីស្សាញយ៉ាងល្អឥតខ្ចោះ និងធន់ក្នុងការប្រើប្រាស់បំផុតដោយសារតែតួខ្លួនរបស់ទូរស័ព្ទនេះផលិតឡើងពីប៉ូលីកាបូណាត (Polycarbonate) ដែលរឹងមាំបំផុតក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នក។ ទូរស័ព្ទនេះមានរូបរាងតូចយ៉ាងស្រស់ស្អាតងាយស្រួលដាក់នៅក្នុងហោប៉ាវ ឬដាក់នៅក្នុងកាបូបរបស់មនុស្សស្រីថែមទៀតផង។ អ្វីដែលរឹតែពិសេសជាងនេះទៀតនោះ ការខល ឬការផ្ញើសារពេលនេះគឺមិនចាំបាច់វាយនៅលើប៊ូតុងដូចមុនទៀតនោះទេ អ្នកអាចប្រើប្រាស់ជាមួយនឹងជំនួយការឆ្លាតវៃ Google Assistant តាមរយៈការបញ្ជាដោយសំឡេងបានថែមទៀត។ វាពិតជាអស្ចារ្យមែនទែនក្នុងការប្រើប្រាស់ប្រកបដោយភាពឈ្លាសវៃនៅក្នុងយុគសម័យថ្មីនេះ។

អ្វីដែលរឹតតែពិសេសជាងនេះទៀតនោះ NOKIA 2720 Flip មានភ្ជាប់រួចជាស្រេចនូវកម្មវិធី Facebook, WhatsApp, YouTube និងកម្មវិធីជាច្រើនទៀតសម្រាប់ភ្ជាប់ទំនាក់ទំនងជាមួយនឹងមិត្តភក្តិ និងក្រុមគ្រួសារបានយ៉ាងងាយស្រួល ហើយវាក៏មានភ្ជាប់ជាមួយនឹងប៊ូតុងបន្ទាន់ (Emergency Button) ក្នុងការខលរកជំនួយបានភ្លាមៗថែមទៀតផង។ ទូរស័ព្ទនេះទ្រទ្រង់ទៅលើសេវា 4G ដែលផ្តល់នូវល្បឿនលឿនក្នុងការប្រើប្រាស់នៅលើអ៊ីនធើណិតម៉ាពេញចិត្តតែម្តង ជាពិសេសអ្នកក៏អាចប្រើប្រាស់ទូរស័ព្ទនេះជា WiFi Hotspot សម្រាប់ចែករំលែកអ៊ីនធឺណិតបានថែមទៀតផង។ NOKIA 2720 Flip អាចប្រើប្រាស់បានដល់ទៅ ២៧ ថ្ងៃសម្រាប់ការបញ្ចូលថាមពលថ្មម្តងថែមទៀត​​ ហើយតម្លៃតែ ៨៩​ដុល្លាអាមេរិកប៉ុណ្ណោះ។