ព័ត៌មាន

ស្មាតហ្វូន NOKIA 4.2 និង NOKIA 7.2 ទទួលបានការអាប់ដេតសុវត្ថិភាពសម្រាប់ខែធ្នូ

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ចាប់ផ្តើមបញ្ចេញនូវការអាប់ដេតសុវត្ថិភាពប្រចាំខែធ្នូ ឆ្នាំ ២០១៩ នេះសម្រាប់ស្មាតហ្វូន Nokia 4.2 និង Nokia 7.2 ។ សម្រាប់ការអាប់ដេតទៅលើស្មាតហ្វូន Nokia 4.2 នេះគឺមានទំហំ 74.8MB ខណៈពេលដែលការអាប់ដេតទៅលើស្មាតហ្វូន Nokia 7.2 គឺមានទំហំ 58.9MB ។

image

គួរបញ្ជាក់ផងដែរថា Nokia 4.2និង 7.2 គឺជាស្មាតហ្វូនមុនគេដែលទទួលបាននូវការអាប់ដេតទៅលើសុវត្ថិភាពសម្រាប់ខែធ្នូនេះ។ ចំណែកស្មាតហ្វូន Nokia 7.1 និង Nokia 9 PureView គឺទទួលបាននូវការអាប់ដេតទៅកាន់ Android 10 ហើយ។ សង្ឃឹមថា ឆាប់ៗនេះ ស្មាតហ្វូនជាច្រើនទៀតនឹងទទួលបាននូវការអាប់ដេតនេះឆាប់ៗនេះផងដែរ៕

image