ព័ត៌មាន

WhatsApp ព្រមានអំពីសារ“App Killing”- នេះជាអ្វីដែលអ្នកត្រូវធ្វើភ្លាមៗដើម្បីការពារខ្លួន

WhatsApp ប្រឈមនឹងបញ្ហាលំបាកពិតប្រាកដទាក់ទងនឹងសន្តិសុខសុវត្ថិភាពនៅឆ្នាំ ២០១៩។ នេះដោយសារតែការហូរចូលដ៏ច្រើននៃអ្នកប្រើប្រាស់សកម្មថ្មីដែលចូលចិត្តកម្មវិធីដែលគ្រប់គ្រងដោយហ្វេសប៊ុកនេះ។ កម្មវិធីផ្ញើសារអត្ថបទ / វីដេអូដ៏ធំបំផុតមួយនៅលើពិភពលោកឥឡូវនេះកំពុងប្រឈមមុខនឹងការគំរាមកំហែងសន្តិសុខមួយផ្សេងទៀតដែលធ្វើឱ្យឆ្លងដល់សន្តិសុខរបស់អ្នកប្រើប្រាស់ជាច្រើនថែមទៀត។

 image

ការគំរាមកំហែងចុងក្រោយគឺសារ“app killing” ដែលបណ្តាលអោយ WhatsApp គាំងទៅលើកម្មវិធីនេះ។ វាធ្ងន់ធ្ងរណាស់នៅពេលដែលអ្នកប្រើប្រាស់មិនអាចចូលប្រើកម្មវិធី WhatsApp នៅពេលកម្មវិធីនេះគាំងនៅពេលអ្នកបើកវានោះ។ WhatsApp និយាយថា ឥឡូវនេះខ្លួនធ្វើការ Patch ទៅលើបញ្ហាសុវត្ថិភាពនេះហើយ។

image

អ្នកប្រើប្រាស់ទាំងអស់ត្រូវបានណែនាំអោយតំឡើងកម្មវិធី WhatsApp ចុងក្រោយបំផុតភ្លាមៗ។ ការគំរាមកំហែងផ្នែកសន្តិសុខពឹងផ្អែកលើចន្លោះប្រហោងសុវត្ថិភាពពីរផ្សេងទៀតនៅក្នុង WhatsApp ដែលទាំងពីរត្រូវបានគេ Patch រួចរាល់ហើយនៅពេលនេះ។ចន្លោះប្រហោងទាំងពីរគឺអ្នកប្រើប្រាស់អាចត្រូវបន្ថែមបញ្ចូលទៅក្នុងក្រុមជាច្រើនដោយគ្មានការយល់ព្រមហើយmetadataដែលបង្កើតឡើងនៅក្នុងសារអាចត្រូវបានគេបំបែកដើម្បីចូលទៅក្នុងកម្មវិធីទូរស័ព្ទ WhatsApp ភ្លាមៗនៅពេលដែលទទួលបានសារនេះ។ ឥឡូវនេះទៅផ្នែកដែលគួរឱ្យសោកស្តាយបំផុតប្រសិនបើអ្នកកំពុងរងការវាយប្រហារហើយមិនបានbackup ទៅលើសារ Chart នោះ៕