ព័ត៌មាន

អតីតនិយោជិកម្នាក់ត្រូវកាត់ទោសអោយជាប់ពន្ធនាគាររយៈពេល ១០ ខែពីបទលួចបណ្តាញជើងហោះហើរ JET2

អតីតបុគ្គលិកក្រុមហ៊ុនJet២ ម្នាក់ត្រូវតុលាកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១០ខែពីបទវាយប្រហារតាមប្រព័ន្ធអ៊ីនធឺរណិតរបស់ក្រុមហ៊ុន និងបិទប្រព័ន្ធអស់រយៈពេល១២ម៉ោង។ លោកScott Burns អាយុ ២៧ឆ្នាំត្រូវក្រុមហ៊ុនផ្តល់សេវាកម្មអាយស៊ីធីឈ្មោះ Blue Chip ជួលឱ្យធ្វើការនៅលើគណនី Jet២ របស់ពួកគេរហូតដល់ខែធ្នូឆ្នាំ២០១៧។ ក្រោយមកគាត់ផ្លាស់ទៅក្រុមហ៊ុនផ្សេងទៀត។ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ គាត់ចូលទៅប្រើគណនីកុំព្យូទ័ររបស់បណ្តាញក្រុមហ៊ុនJet២ និងបិទបណ្តាញទាំងស្រុង។

 image

លោកលុបកញ្ចប់ឯកសារដែលរក្សាទុកព័ត៌មានលម្អិតគណនីរបស់អ្នកប្រើប្រាស់ទាំងអស់ ដែលកត្តានោះបណ្តាលឱ្យនិយោជិកជាង ២០០០នាក់មិនអាចចូលដំណើរការ។ លោកថែមទាំងលុបកម្មវិធីដែលក្រុមហ៊ុនប្រើដើម្បីកត់សកម្មភាព និងដំណើរការផ្លាស់ប្តូររបស់អ្នកប្រើប្រាស់នៅលើបណ្តាញ។ សមត្ថកិច្ចចាប់ខ្លួនលោក Scott Burns នៅថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ ២០១៨ និងដកហូតឧបករណ៍អេឡិចត្រូនិចជាច្រើន និងមានភស្តុតាងខាងកោសល្យវិច្ច័យបង្ហាញថា គាត់ក៏ត្រូវទទួលខុសត្រូវផងដែរចំពោះការលួចចូលបណ្តាញមួយផ្សេងទៀតប្រឆាំងនឹងក្រុមហ៊ុន Jet២ នៅថ្ងៃទី៣ ខែមករា។

image

លោកត្រូវជាប់ពន្ធនាគារ ក្រោយពីលោកសារភាពថា លោកពិតជាធ្វើការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺរណិតប្រឆាំងនឹងក្រុមហ៊ុនJet២  ដោយសារលោកបិទប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុនអស់រយៈពេលជាង១២ម៉ោង។​ នៅសប្តាហ៍មុន លោក Burns សារភាពទោសកំហុសចំពោះបទល្មើសចំនួន៨ នៅក្រោមច្បាប់ប្រើប្រាស់កុំព្យូទ័រខុសច្បាប់នៅខែវិច្ឆិកា ហើយគាត់ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១០ ខែនៅឯតុលាការ Leeds Crown ។បើយោងតាមប្រភពព័ត៌មានពីលោកJamie Horncastle មកពី NCA អះអាងថា“ ការឈ្លានពាន លើបណ្តាញមិនមែនជាបទឧក្រិដ្ឋ ដែលគ្មានជនរងគ្រោះទេ។ សកម្មភាពរបស់ Burns មិនត្រឹមតែជះឥទ្ធិពលដល់ហិរញ្ញវត្ថុដល់ក្រុមហ៊ុន Jet២  ប៉ុណ្ណោះទេតែវាថែមទាំងបង្កការរំខានយ៉ាងខ្លាំងដល់បុគ្គលិក និងប្រតិបត្តិការបច្ចេកទេសរបស់ពួកគេផងដែរ។”