ព័ត៌មាន

ក្រុមហ៊ុន Huawei ស្នើសុំនូវស្លាកសញ្ញាពាណិជ្ជកម្ម “NovaBuds” headphones នៅក្នុងអ៊ឺរ៉ុប

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei មានគម្រោងក្នុងការប្រកាសបង្ហាញនូវផលិតផលថ្មីរបស់ខ្លួននៅក្នុងត្រកូល Nova series ។ នៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ចាប់ផ្តើមធ្វើពាណិជ្ជកម្មទៅលើស្លាកសញ្ញាពាណិជ្ជកម្មនេះផងដែរ។ នៅថ្ងៃទី ២៤ ខែធ្នូនេះ ក្រុមហ៊ុន Huawei ស្នើសុំនូវ Trademark សម្រាប់កាសស្តាប់ “Huawei NovaBuds” ទៅកាន់ European Union Intellectual Property Office (EUIPO) នៅក្នុងក្រុម categories – Headphones, earphones ។

 image

ពេលនេះ វានៅមិនទាន់មានការបញ្ជាក់អំពីព័ត៌មាននៃលក្ខណៈសម្បត្តិរបស់កាសស្តាប់នេះនៅឡើយទេ ប៉ុន្តែយើងអាចរំពឹងបានថាវានឹងមានប្រើប្រាស់នូវបច្ចេកវិទ្យាមួយចំនួនចេញពីកាសស្តាប់ FreeBuds 3 និង FlyPods 3 ផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏នឹងប្រកាសបង្ហាញនូវ smartwatches, wireless headsets និងឧបករណ៍ជាច្រើនទៀតនៅលើទីផ្សារផងដែរនៅក្នុងពេលឆាប់ៗនេះ៕

image