ព័ត៌មាន

Huawei Mate X 2 នឹងប្រកាសបង្ហាញខ្លួននៅក្នុងឆមាសទី ២ ឆ្នាំ ២០២០

នៅឆ្នាំនេះក្រុមហ៊ុន Huawei ប្រកាសបង្ហាញស្មាតហ្វូនដែលអាចបត់បានដំបូងរបស់ខ្លួនគឺ Huawei Mate X 5G ដែលធ្វើការ upgrade ប្រើប្រាស់នូវបន្ទះឈីប​ Kirin 990 នៅខែមីនាឆ្នាំ ២០២០ ហើយឥឡូវនេះយើងក៏ទទួលបានព័ត៌មានមួយចំនួនអំពី Mate X ជំនាន់បន្ទាប់របស់វាផងដែរ។ តាមប្រភពពីអ្នកផ្គត់ផ្គង់ខ្សែសង្វាក់ផ្គត់ផ្គង់របស់តៃវ៉ាន់ទៅ Digitimesនិយាយថាក្រុមហ៊ុន Huawei ត្រូវគេរាយការណ៍ថាគ្រោងនឹងដាក់លក់ស្មាតហ្វូនដែលអាចបត់បានជំនាន់ថ្មី Mate X របស់ខ្លួននៅឆមាសទី ២ នៃឆ្នាំ ២០២០ ខាងមុខនេះ។

 image

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនដែលមានអ្នកផ្គត់ផ្គង់ជាច្រើនក៏ចាប់ផ្តើមផលិតសាកល្បងសម្រាប់សមាសធាតុសំខាន់ៗរួមមាន hinges និងអេក្រង់ដែលត្រូវការសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន Mate X ជំនាន់បន្ទាប់នេះថែមទៀត។

image

ជាមួយនឹងការពង្រីកទីផ្សារស្មាតហ្វូនដែលអាចបត់បាននោះ ក្រុមហ៊ុនដែលធ្វើការផលិតនូវត្រចៀកបត់ Hinge នៅតៃវ៉ាន់មើលឃើញពីសក្តានុពលដ៏ជោគជ័យនៅក្នុងវិស័យនេះហើយចាប់ផ្តើមផលិតជាមួយនឹងការការពារនៅក្នុងកម្រិតខ្ពស់បំផុតថែមទៀត។ បច្ចុប្បន្ននេះមិនមានលក្ខណៈពិសេស ឬព័ត៌មានផ្នែករឹងណាមួយអាចរកបាននៅលើស្មាតហ្វូន Mate X ជំនាន់ថ្មីនាពេលខាងមុខនេះទេ ប៉ុន្តែយ៉ាងហោចណាស់យើងអាចរំពឹងថាវានឹងខុសគ្នាពីស្មាតហ្វូនបត់បានជំនាន់ដំបូងរបស់វាផងដែរ៕