ព័ត៌មាន

ស្មាតហ្វូន NOKIA 6.2 និង 3.1 PLUS ទទួលបានការអាប់ដេតសម្រាប់ខែធ្នូ

ពេលនេះ ស្មាតហ្វូនស៊េរីថ្មីNokia 6.2 បានទទួលនូវការអាប់ដេតថ្មីដែលនាំយកនូវ Android 9 Pie build និង Patch សុវត្ថិភាពសម្រាប់ខែធ្នូនេះដូចទៅនឹងស្មាតហ្វូន Nokia 7.2 ដែរ។ សម្រាប់ការអាប់ដេតនេះគឺមានទំហំ  225MB និងនាំយកនូវ  Android 9 Pie build V1.160 ថែមទៀត។

 image

នៅក្នុង changelog យើងឃើញមានការពង្រឹងទៅលើស្ថេរភាពក្នុងការប្រើប្រាស់ និងការពង្រឹងទៅលើ UI និង patch សុវត្ថិភាពរបស់ Google នៅលើ Android ថែមទៀតសម្រាប់ខែធ្នូ ឆ្នាំ ២០១៩ នេះ។ អ្នកអាចធ្វើការឆែកមើលបាននៅលើ Nokia 6.2 របស់ដោយចូលទៅកាន់ Settings->System->System Updates ។ សម្រាប់ស្មាតហ្វូនមួយទៀតដែលទទួលបាននូវការអាប់ដេតសម្រាប់ខែធ្នូ ឆ្នាំ ២០១៩ នេះផងដែរនោះគឺ Nokia 3.1 Plus ដែលទទួលបាននូវការអាប់ដេតដែលមានទំហំ 90MB ហើយអ្នកអាចឆែកមើលបាននៅក្នុង Settings ផងដែរ៕