ព័ត៌មាន

NOKIA TA-1213 ឆ្លងកាត់នូវវិញ្ញាបនបត្រ BT

ថ្មីៗនេះ វាមាន Nokia ថ្មីមួយទៀតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ដែលឆ្លងកាត់នូវវិញ្ញាបនបត្រ BT ។ សម្រាប់ទូរស័ព្ទ Nokia TA-1213 នេះគឺមានភ្ជាប់ជាមួយនឹង Bluetooth 4.2 ដែលនឹងប្រើប្រាស់នៅលើទូរស័ព្ទដែលមានតម្លៃធូរថ្លៃនោះ។ នៅក្នុងបញ្ជីរបស់ BT SIG នេះមិនមានការទម្លាយព័ត៌មានច្រើនរបស់វានោះទេ ប៉ុន្តែវាមានការបង្ហាញអំពីកម្មវិធី Software របស់វាផងដែរ។

 image

image

សម្រាប់ software version របស់វាគឺមានលេខកូដ 15.00.17.00 ដែលស្រដៀងគ្នាទៅនឹង KaiOS ប៉ុន្តែវាក៏ប្រហែលជាអ្វីមួយដែលផ្សេងមួយទៀតផងដែរ។ទូរស័ព្ទនេះនឹងទ្រទ្រង់ទៅលើ GSM, WCDMA និង LTE ហើយវាក៏នឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm processor ថែមទៀត។ ទូរស័ព្ទនេះនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ CES ឬ MWC នាពេលខាងមុខនេះថែមទៀតផង៕