ព័ត៌មាន

ការនាំចេញស្មាតហ្វូន Huawei នៅក្នុងឆ្នាំ ២០១៩ នេះគឺច្រើនជាង ២៤០ លានគ្រឿងជាមួយនឹងការកើនឡើង ២០% បើធៀបនឹងឆ្នាំមុននេះ

នៅក្នុងឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រកាសបង្ហាញនូវស្មាតហ្វូនជាច្រើនម៉ូឌែលនៅក្នុងប្រភេទ categories ផ្សេងៗគ្នា ហើយវាក៏ឈ្នះក្រុមហ៊ុនបច្ចេកវិទ្យា Apple ដែលក្លាយជាក្រុមហ៊ុនចំណាត់ថ្នាក់ទី ២ ធំបំផុតរបស់ពិភពលោក។ នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏បង្ហាញអំពីកំណើននៃការនាំចេញស្មាតហ្វូនរបស់ខ្លួននៅក្នុងឆ្នាំនេះផងដែរ។ លោក Eric Xu ដែលជា Chairman របស់ក្រុមហ៊ុន Huawei និយាយថា ក្រុមហ៊ុន Huawei មានការនាំចេញស្មាតហ្វូនចំនួន​២៤០ លានគ្រឿងនេះនៅក្នុងឆ្នាំនេះជាមួយនឹងកំណើន ២០% បើធៀបជាមួយនឹងឆ្នាំ ២០១៨ ។

 image

កាលពីប៉ុន្មានសប្តាហ៍មុននេះ លោក Richard Yu និយាយថា ការនាំចេញស្មាតហ្វូនរបស់ Huawei អាចនឹងមានចំនួនដល់ទៅ ២៣០ លានគ្រឿងដែលមានកំនើន ១២% នៅក្នុងឆ្នាំនេះ។ នៅក្នុងខែតុលា ក្រុមហ៊ុន Huawei ប្រកាសបង្ហាញថាស្មាតហ្វូននេះមានការនាំចេញច្រើនជាង ២០០ លានគ្រឿងដែលមានរយៈពេល ៦៤ ថ្ងៃលឿនជាងឆ្នាំមុននេះ។

image

សម្រាប់លទ្ធផនៅក្នុងត្រីមាសទី ៣ នេះរបស់ក្រុមហ៊ុន Canalysនោះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏មានចំណែកទីផ្សារសរុបចំនួន 40% ហើយនេះគឺជាក្រុមហ៊ុនផលិតស្មាតហ្វូនតែមួយគត់ដែលមើលឃើញអំពីកំណើនក្នុងស្រុករបស់ខ្លួននោះ។ នៅក្នុងទីផ្សារពិភពលោកនោះ របាយការណ៍សម្រាប់ត្រីមាសទី ៣ នេះបង្ហាញថាកំណើនរបស់ចំណែកទីផ្សារកើនឡើងបើធៀបទៅនឹងឆ្នាំមុននេះគឺមានចំនួន 28.5% ហើយវាមានចំណែកទីផ្សារច្រើនជាង 17% ។ កាលពីខែឧសភាក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានអនុវត្តការហាមឃាត់ការធ្វើពាណិជ្ជកម្មលើក្រុមហ៊ុន Huawei ដែលស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុននេះគឺមិនមានសេវាកម្ម Google’s Mobile Services (GMS) នោះទេ៕