ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា NOKIA នឹងធ្វើការផលិតនូវផលិតផល IP និង Optical នៅក្នុងប្រទេសឥណ្ឌា

ប្រទេសឥណ្ឌាគឺជាទីផ្សារដ៏សំខាន់ដែលមិនមែនសម្រាប់តែក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile នោះទេ ប៉ុន្តែវាក៏សម្រាប់ម៉ាកយីហោ Nokia និងបណ្តាញ Networking របស់វាថែមទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ធ្វើការផលិតនូវផលិតផលជាច្រើនដែលដំណើរការនូវបច្ចេកវិទ្យា 4G និង 5G នៅក្នុងរោងចក្រ Chennai factory និងផលិតផលជាច្រើនទៀតដែលមានតម្លៃជាង $400 លានដុល្លារអាមេរិកដែលធ្វើការនាំចេញទៅកាន់ប្រទេសឥណ្ឌា និងជុំវិញពិភពលោក។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia កំពុងតែធ្វើការបានយ៉ាងល្អនៅលើទីផ្សារ Networking នៅក្នុងប្រទេសឥណ្ឌា នេះបើតាមការរាយការណ៍សម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០១៩ របស់ IDC ។ វាមានចំណែកទីផ្សារនៃ Router ចំនួន 16.7% ហើយវាជាប់ចំណាត់ថ្នាក់ទី ៤ នៅក្នុងទីផ្សារ switch របស់ប្រទេសឥណ្ឌាជាមួយនឹងចំណែកទីផ្សារ 2.7% ។

image

image

ដើម្បីធ្វើការពង្រឹងទៅលើជំហររបស់ខ្លួននៅក្នុងទីផ្សារក្នុងស្រុកនោះ និងការឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia កំពុងតែពិចារណាក្នុងការផលិតទៅលើផលិតផល IP និង Optical ជាច្រើនទៀតនៅក្នុងប្រទេសឥណ្ឌាតាមរយៈរោងចក្ររបស់ខ្លួន។ ការលក់ទៅលើ Networking នេះគឺមានការកើនឡើងនៅក្នុងប្រទេសឥណ្ឌា ហើយផលិតផលនៅក្នុងស្រុកអាចនឹងមានការកើនឡើងទៅលើផលិតផល និងការផ្តល់នូវតម្លៃដ៏ល្អបំផុតសម្រាប់ឧបករណ៍នេះថែមទៀត៕