ព័ត៌មាន

បន្ទះឈីប Kirin 820 បង្កើតឡើងដោយប្រើប្រាស់ដំណើរការ 6nm របស់ TSMC និងទ្រទ្រង់បច្ចេកវិទ្យា 5G តើវាអាចនឹងដំណើរការនៅលើស្មាតហ្វូន Nova ជំនាន់ថ្មីទេ?

បន្ទាប់ពីការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Huawei Nova 5 រួចហើយនោះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានប្រកាសបង្ហាញបន្ទះឈីប Kirin 810 processor ដែលដំណើរការ 7 nanometer (7 nm) របស់ក្រុមហ៊ុន TSMC ហើយពាក្យចចាមអារ៉ាមថ្មីបញ្ជាក់ថា ក្រុមហ៊ុននេះក៏ត្រៀមប្រកាសបង្ហាញនូវបន្ទះឈីបថ្មី Kirin 800 series ដែលដំណើរការនូវ 6nm និងបច្ចេកវិទ្យា 5G baseband ថែមទៀត។

image

បន្ទះឈីប Kirin 810 គឺបង្កើតឡើងជាមួយនឹងស្ថាបត្យកម្ម Da Vinci architecture របស់ក្រុមហ៊ុន​Huawei ដែលធ្វើការពង្រឹងទៅលើសមត្ថភាព ប្រសិទ្ធិភាពនៃ AI ការថតរូបភាព និងទំនាក់ទំនងជាច្រើនទៀត។ លក្ខណៈសម្បត្តិរបស់ Kirin 810៖

Process: 7nm

CPU: 2×A76 2.27GHz+6×A55 1.88GHz

GPU: Mali G52

NPU: Ascend D100 Lite

Modem: LTE Cat.12/13 UL

Dual SIM Dual VoLTE

ISP: Kirin ISP4.0

Memory: LPDDR4X@2133MHz

image

តាមការបញ្ជាក់របស់ក្រុមហ៊ុន TSMC នោះ ដំណើរការ 6-nanometer (N6) គឺមានការ​upgrade version ពីបច្ចេកវិទ្យា 7nm និងពង្រឹងទៅលើ extreme ultraviolet (EUV) lithography របស់បច្ចេកវិទ្យា 7N+ technology ក្នុងការចែកចាយនូវល្បឿនលឿនជាងមុន ១៨% ថែមទៀត។ វាមានការរំពឹងថា ក្រុមហ៊ុន Huawei អាចធ្វើការ upgrade ទៅលើ CPU នេះទៅកាន់ស្ថាបត្យកម្ម A77 architecture ៕