ព័ត៌មាន

ការវាយប្រហារមេរោគ Ransomware ធ្វើអោយមានបញ្ហាទៅលើម៉ាស៊ីនកុំព្យូទ័រក្រុមឆ្មាំទឹកសហរដ្ឋអាមេរិក

Ransomware រំខានដល់ម៉ាស៊ីនថតប្រព័ន្ធត្រួតពិនិត្យ ទ្វារចូលដំណើរការប្រព័ន្ធគ្រប់គ្រង និងប្រព័ន្ធត្រួតពិនិត្យសំខាន់ៗនៅទីតាំងនោះ។ ទីភ្នាក់ងារមិនបង្ហាញឈ្មោះឬទីតាំងគោលដៅនៃកន្លែងដែលត្រូវវាយប្រហារនោះទេ។ ក្រុមមន្រ្តីនិយាយថាពួកគេជឿជាក់ថា ransomware ត្រូវផ្ញើតាមសារអេឡិត្រូនិចដែលមានតំណភ្ជាប់អាក្រក់ហើយត្រូវចុចដោយនិយោជិក។

image

ឆ្មាំសមុទ្រអាមេរិក (USCG) ចេញព្រឹត្តិប័ត្រសន្តិសុខមួយនៅថ្ងៃទី១៦ ខែធ្នូដោយជំរុញឱ្យមូលដ្ឋានផ្សេងទៀតចាត់វិធានការដើម្បីទប់ស្កាត់ការវាយប្រហារបន្តទៀត។ “នៅពេលដែលតំណភ្ជាប់ដែលបង្ករគ្រោះថ្នាក់នៅក្នុងសារអេឡិត្រូនិចត្រូវចុចដោយនិយោជិក កម្មវិធី ransomware អនុញ្ញាតិអោយតួអង្គគម្រាមកំហែងចូលប្រើឯកសារបណ្តាញបច្ចេកវិទ្យាព័ត៌មានវិទ្យាសហគ្រាសនិងអ៊ិនគ្រីបពួកគេដោយរារាំងកន្លែងចូលមើលឯកសារសំខាន់ៗ។

image

វីរុសនេះបន្តចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងឧស្សាហកម្មដែលត្រួតពិនិត្យនិងគ្រប់គ្រងការផ្ទេរទំនិញនិងឯកសារដែលអ៊ិនគ្រីបដែលមានសារៈសំខាន់សម្រាប់ដំណើរការប្រតិបត្តិការ”។ ព័ត៌មាន BBC ទាក់ទង USCG សម្រាប់ព័ត៌មានលម្អិត។ ការវាយប្រហារដោយ Ransomware គឺជាបញ្ហាសំខាន់មួយក្នុងឆ្នាំ២០១៩ នៅពេលដែលក្រុមហ៊ុន និងរដ្ឋាភិបាលមួយចំនួនត្រូវគេកំណត់គោលដៅ។ ទីក្រុង New Orleans ប្រកាសអាសន្ននៅក្នុងខែធ្នូបន្ទាប់ពីសកម្មភាពគួរឱ្យសង្ស័យត្រូវរកឃើញនៅលើបណ្តាញរបស់ខ្លួន។ នៅពេលដែលមន្ត្រីបញ្ជាក់ថាពួកគេកំពុងរងការវាយប្រហារនោះ ម៉ាស៊ីនមេនិងកុំព្យូទ័រត្រូវបិទ។ ប៉ុន្មានសប្តាហ៍មុន Virtual Care Provider ដែលផ្តល់សេវាកម្មបច្ចេកវិទ្យាថែទាំដល់ផ្ទះត្រូវវាយប្រហារដោយ ransomware មួយដែលធ្វើកំណត់ត្រាទិន្នន័យសុខភាពរបស់អ្នកជំងឺ។ ពួកអនាមិកទាមទារប្រាក់ចំនួន ១៤លានដុល្លារ (១០,៦លានផោន)ដើម្បីស្ដារការចូលទៅកាន់ម៉ាស៊ីនមេដែលត្រូវគេលួច។