ព័ត៌មាន

ក្រុមហ៊ុន VODAFONE HUTCHISON របស់អូស្រា្តលីជ្រើសរើស Nokia សម្រាប់ការដំណើរការទៅលើបច្ចេកវិទ្យា 5G

ក្រុមហ៊ុនចែកចាយ Vodafone របស់អូស្រា្តលីបានជ្រើសរើសក្រុមហ៊ុនបច្ចេកវិទ្យា Nokia ក្នុងការ upgrade ទៅលើបណ្តាញ Network របស់ខ្លួនទៅកាន់បច្ចេកវិទ្យា 5G ។ សម្រាប់ការដាក់ដំណើរការនៃបណ្តាញបច្ចេកវិទ្យា 5G network នឹងចាប់ផ្តើមនៅក្នុងឆមាសទី ១ ឆ្នាំ ២០២០ នេះ ហើយអ្នកប្រើប្រាស់របស់ក្រុមហ៊ុន Vodafone Hutchison Australia ឆាប់ៗនេះនឹងរីករាយជាមួយនឹងល្បឿន super-fast mobile network នេះជាក់ជាមិនខាន។

image

សម្រាប់ 5G sites នេះនឹងប្រើប្រាស់នៅលើ Paramatta, Sydney នៅក្នុងប្រទេសអូស្រា្តលី។ សម្រាប់ Site នេះនឹងប្រើប្រាស់សម្រាប់ធ្វើការតេស្តទៅលើបច្ចេកវិទ្យា 5G ហើយឆាប់ៗនេះវានឹងត្រូវប្រើប្រាស់សម្រាប់ការធ្វើពាណិជ្ជកម្មជាផ្លូវការ។ ក្រុមហ៊ុន Vodafone គឺជាដៃគូជាយូរមកហើយជាមួយនឹងក្រុមហ៊ុន Nokia ហើយកិច្ចព្រមព្រៀងនេះគឺបញ្ជាក់ថា ក្រុមហ៊ុន Nokia កំពុងតែធ្វើរឿងដ៏ត្រឹមត្រូវ៕