ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រកាសបង្ហាញនូវម៉ូឌែលចំនួន 2 របស់​ Watch GT 2 នៅក្នុងប្រទេសសិង្ហបុរី

កាលពីថ្ងៃទី ៦ ខែមករានៅក្នុងប្រទេសសិង្ហបុរី ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រកាសបង្ហាញនូវ version ចំនួន​ 2 របស់នាឡិកា​ Huawei Watch GT 2 series ដែលមានពណ៌ Refined Gold (42mm Elegant Edition) និង Titanium Grey (46mm Elite Edition) ។ សម្រាប់ម៉ូឌែលទាំងពីរនេះនឹងដាក់លក់នៅថ្ងៃទី ១១ ខែមករានេះនៅក្នុងតម្លៃ S$298 សម្រាប់ពណ៌ Refined Gold  និងតម្លៃ S$328 សម្រាប់ Titanium Grey ។

image

អតិថិជន 500 នាក់ដំពុងដែលទិញនូវម៉ូឌែលនេះនឹងទទួលបាននូវកាដូដែលមានតម្លៃ S$209 ផងដែរ។ កញ្ចក់កាដូនេះមានជញ្ជីញថ្លឹងជាតិខ្លាញ់ (Huawei Body Fat Scale) តម្លៃ S$68 ខ្សែនាឡិកា​ Huawei Watch Strap មានតម្លៃ S$38 ការធានារយៈពេល ៦ ខែតម្លៃ S$48 កាសស្តាប់ Bluetooth Sports Earphones​តម្លៃ S$49.90 និង 3-day Guest Membership ថែមទៀត។

អតិថិជនជាច្រើនអាចរកទិញនូវនាឡិកា Huawei Watch GT 2 ពណ៌ Refined Gold និង Titanium Grey នេះនៅ Huawei Concept Stores និងហាងអនឡាញជាច្រើនទៀតជាមួយនឹង Lazada ។ សម្រាប់ឆ្នាំថ្មីនេះ អតិថិជនជាច្រើនអាចធ្វើការឆែកមើលនូវផលិតផល និង accessories ជាច្រើនទៀតនៅ Westgate roadshow ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១២ ខែមករានេះ៕

image