ព័ត៌មាន

ស្មាតហ្វូន Huawei Mate 30 Pro បង្ហាញខ្លួននៅក្នុងទឹកដីរបស់ប្រទេសព័រទុយហ្គាល់

ស្មាតហ្វូនស៊េរីថ្មីHuawei Mate 30 Pro បន្ទាប់ពីការបង្ហាញខ្លួននៅក្នុងទឹកដីរបស់អ៊ឺរ៉ុប ហើយនឹងតំបន់ជាច្រើនទៀតនោះ ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ត្រៀមប្រកាសបង្ហាញស្មាតហ្វូន Mate 30 Pro flagship នៅក្នុងទឹកដីរបស់ប្រទេសព័រទុយហ្គាល់។

 image

ស្មាតហ្វូន Huawei Mate 30 Pro (4G) នៅក្នុងទឹកដីរបស់ប្រទេសព័រទុយហ្គាល់គឺមានតម្លៃ €1099 ហើយសម្រាប់អតិថិជនដែលធ្វើការចុះឈ្មោះទិញស្មាតហ្វូននេះចេញពីគេហទំព័ររបស់ក្រុមហ៊ុន Huawei នៅត្រឹមថ្ងៃទី ៣១ ខែមករានេះនេះទើបអាចទិញស្មាតហ្វូននេះបាន។ អតិថិជនអាចទិញស្មាតហ្វូននេះបាននៅHuawei Store ដែលមានទីតាំងនៅ Colombo Shopping Center ឬអនឡាញ។

image

បន្ទាប់ពីទិញហើយនោះ អតិថិជនជាច្រើននឹងទទួលបាននូវទឹកប្រាក់ចំនួន €300 voucher នៅពេលដែលទិញផលិតផលជាច្រើនទៀតរបស់ក្រុមហ៊ុន Huawei ហើយវាអាចប្រើប្រាស់បានរយៈពេល ១៥ ថ្ងៃ។ សម្រាប់ទីផ្សារផ្សេងទៀតនោះ ស្មាតហ្វូន Huawei Mate Pro 30 series នេះប្រើប្រាស់នូវ  EMUI 10 (Android 10) និងភ្ជាប់ជាមួយនឹង Huawei Mobile Services (HMS) ជាជាងសេវាកម្ម Google Mobile Services (GMS) ថែមទៀត៕