ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Huawei Mate 20 X 5G ទទួលបាននូវ EMUI 10 នៅក្នុងអ៊ឺរ៉ុប

ស្មាតហ្វូន 5G របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei គឺ Huawei Mate 20 X 5G គឺប្រើប្រាស់នូវបន្ទះឈីប dual 7nm Kirin 980 + Balong 5000 chips ។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួនជាមួយនឹង EMUI 9.1 (Android 9) ហើយក្រុមហ៊ុនប្ចេកវិទ្យានែះក៏សម្រេចចិត្តក្នុងការ upgrade ទៅលើ Version ចុងក្រោយបំផុតរបស់ OS ស្មាតហ្វូននេះ។

 image

តាមការបញ្ជាក់របស់ព័ត៌មាននេះ ស្មាតហ្វូន 5G នេះនៅក្នុងអ៊ឺរ៉ុបគឺទទួលបាននូវ EMUI 10 upgrade ដែលមានការនាំយកនូវ Morandi color system, Magazine style user interface និងបន្ថែមនូវមុខងារជាច្រើនទៀតដូចជា Dark Mode ជាដើម។ EMUI 10 សម្រាប់ស្មាតហ្វូន Huawei Mate 20 X 5G នេះគឺមាន version  10.0.0.187 ហើយវាមានទំហំ 4.35GB ។

អ្នកអាចចូលទៅក្នុង Settings > System > Software update > Check for Updates > Download and install ឬបើកទៅលើកម្មវិធី HiCare app > Update > Check for updates ជាការស្រេច។

image