ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នឹងធ្វើការផ្លាស់ប្តូរការបញ្ជាទីញបន្ទះឈីប 14nm ពីក្រុមហ៊ុន TSMC ទៅកាន់ក្រុមហ៊ុន SMIC របស់ចិន

របាយការណ៍មួយបញ្ជាក់ថា ក្រុមហ៊ុន HiSilicon ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ធ្វើការបញ្ជាទិញទៅលើបន្ទះឈីប 14nm Chip ទៅកាន់ក្រុមហ៊ុន Semiconductor Manufacturing International Corporation (SMIC) របស់ប្រទេសចិនវិញ។

 image

ថ្មីៗនេះ ក្រុមហ៊ុន SMIC ទទួលបាននូវការបញ្ជាទិញនូវបន្ទះឈីប 14nm FineFET ពីក្រុមហ៊ុន HiSilicon ។ កាលពីពេលមុននេះ ក្រុមហ៊ុន TSMC គឺជាក្រុមហ៊ុនដែលធ្វើការផលិតបន្ទះឈីប 16nm FinFET chip សម្រាប់ក្រុមហ៊ុន Huawei នេះ។ នេះក៏អាចជាលទ្ធផលនៃការសម្រេចចិត្តថ្មីៗរបស់សហរដ្ឋអាមេរិកក្នុងការកំណត់ការផ្គត់ផ្គង់បច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកពីក្រុមហ៊ុនបរទេសរួមទាំង TSMC ពី 25% ទៅ 10% ដែលប៉ះពាល់ដល់ការផ្គត់ផ្គង់របស់ TSMC ចំនួន 14nmព្រោះវាមានបច្ចេកវិទ្យាអាមេរិកជាង 10% សម្រាប់ដំណើរការផលិតកម្ម។

image

ទោះជាយ៉ាងណាក៏ដោយបន្ទះឈីប 7nm ដែលផលិតដោយ TSMC មានត្រឹមតែ ៩ ភាគរយនៃបច្ចេកវិទ្យាអាមេរិកប៉ុណ្ណោះដូច្នេះវានៅតែអាចផ្គត់ផ្គង់ផលិតផល 7nm បានដដែល។បន្ទះឈីប 14nm ត្រូវបានប្រើប្រាស់ជាចម្បងសម្រាប់ឧបករណ៍បណ្តាញ network ហើយដូចដែលបានប្រកាសដោយក្រុមហ៊ុន Huawei ឥឡូវនេះក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនអាចធ្វើការផលិតបន្ទះឈីបឧបករណ៍បណ្តាញផ្ទាល់ខ្លួនដោយគ្មានបច្ចេកវិទ្យាអាមេរិក៕