ព័ត៌មាន

DXOMARK ធ្វើការ review ទៅលើកាមេរ៉ារបស់ស្មាតហ្វូន NOKIA 7.2

DXOMark បានធ្វើការ review ទៅលើកាមេរ៉ាគោល និងកាមេរ៉ា Selfie របស់ស្មាតហ្វូន Nokia 7.2 ។ សម្រាប់កាមេរ៉ាគោលនេះគឺមានពិន្ទុ 85 ខណៈពេលដែលកាមេរ៉ា Selfie គឺមានពិន្ទុ 78 ។ DXOMARK និយាយថា កាមេរ៉ារបស់ស្មាតហ្វូន Nokia 7.2 នេះគឺល្អ និងប្រសើរជាងកាមេរ៉ារបស់ Nokia 8 ហើយវាក៏អាចធ្វើការប្រៀបធៀបជាមួយនឹងកាមេរ៉ារបស់ Nokia 9PV ថែមទៀត។

វាក៏ធ្លាប់ធ្វើការប្រៀបធៀបជាមួយនឹងការតេស្តទៅលើ Samsung A50 ហើយរូបភាពរបស់ស្មាតហ្វូន 7.2 នេះគឺខ្ពស់ជាងស្មាតហ្វូនថ្នាក់កណ្តាលរបស់ Samsung ។ ស្មាតហ្វូន Nokia 7.2 នេះគឺមានកម្រិត exposure ខ្លាំង ហើយសម្រាប់ការថត indoor និង outdoor នោះ ស្មាតហ្វូន Nokia 7.2 គឺល្អមែនទែននៅក្នុងកម្រិត high-contrast scenes និង color rendering ថែមទៀត។ សរុបមក Nokia 7.2នេះអាចថតរូបភាពបានយ៉ាងអស្ចារ្យ ជាពិសេសគឺការពង្រឹងសមត្ថភាពកាមេរ៉ារបស់វាកាន់តែប្រសើរបំផុត៕

image

 

image