ព័ត៌មាន

បុរសជនជាតិចិនម្នាក់ត្រូវចាប់ខ្លួនបន្ទាប់ពីរកប្រាក់បាន 1.6 លានដុល្លារអាមេរិកពីការលក់សេវាកម្ម VPN

អាជ្ញាធរចិនកំពុងបន្តការបង្ក្រាបរបស់ពួកគេប្រឆាំងនឹងអ្នកលក់កម្មវិធី VPN ដែលគ្មានការអនុញ្ញាតនិងមិនចុះបញ្ជីនៅខាងក្នុងព្រំដែនប្រទេស ជាពិសេសប្រឆាំងនឹងសេវាកម្ម VPN ដែលត្រូវផ្សព្វផ្សាយថាមានសមត្ថភាពឆ្លងកាត់បច្ចេកវិទ្យា Great Firewall។ការចាប់ខ្លួនកើតឡើងតាំងពីពាក់កណ្តាលឆ្នាំ២០១៧ ប៉ុន្តែអាជ្ញាធរចិនហាក់ដូចជាឈានដល់ការចាប់ខ្លួនដ៏ធំបំផុតរបស់ពួកគេនៅចុងឆ្នាំ២០១៩។យោងតាមរបាយការណ៍ពីគេហទំព័រ Litchi News អោយដឹងថាប៉ូលីសចិនមកពីទីក្រុង Taizhou ចាប់ខ្លួនបុរសអាយុ ២៩ឆ្នាំម្នាក់ដែលពួកគេអះអាងថារកលុយដោយលក់សេវាកម្ម VPN។

image

ជនសង្ស័យដែលត្រូវកំណត់អត្តសញ្ញាណដោយឈ្មោះក្លែងបន្លំថា Gao បើកសេវាកម្ម VPN ដើម្បីឆ្លងផុត Great Firewall របស់ប្រទេសចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៦ ។សេវាកម្មនេះទទួលជោគជ័យយ៉ាងខ្លាំងនេះបើយោងតាមរបាយការណ៍ដែលអះអាងថាលោក Gao រកចំណូលជាង ១,៦លានដុល្លារ (១១លានយ័នលុយចិន) ពីការជួលការចូលប្រើម៉ាស៊ីនមេ VPN ដល់អតិថិជនធម្មតាជាង ២៨,០០០នាក់។ប្រាក់ចំណូលដែលប៉ាន់ប្រមាណគឺច្រើនជាងអ្នកផ្គត់ផ្គង់ VPN ដទៃទៀតដែលត្រូវចាប់ខ្លួនដោយអាជ្ញាធរចិនដោយចំណុចនេះដែលភាគច្រើនទទួលប្រាក់ចំណូលសរុបរាប់ម៉ឺនដុល្លារអាមេរិកដោយផ្អែកលើរបាយការណ៍មុនៗ។

image

លោក Gao សារភាពពីកំហុសកាលពីឆ្នាំមុនហើយបច្ចុប្បន្នកំពុងរង់ចាំការកាត់ទោសដែលត្រូវគេរំពឹងថានឹងក្លាយជារឿងតូចតាច។ចំពោះការប្រៀបធៀបក្នុងខែកញ្ញា ឆ្នាំ២០១៧ អាជ្ញាធរចិនកាត់ទោសបុរស Dongguan ម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ៩ខែពីបទធ្វើប្រតិបត្តការសេវាកម្ម VPN តាមរយៈការប៉ាន់ស្មានថាគាត់រកលុយចំនួន ២.០០០ដុល្លារ។ ស្រដៀងគ្នានេះដែរ នៅក្នុងខែធ្នូ ឆ្នាំ២០១៧ អាជ្ញាធរចិនកាត់ទោសបុរស Pingnan ម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំពីបទធ្វើប្រតិបត្តិការសេវាកម្មដែលមិនចុះបញ្ជីតាមប្រព័ន្ធ VPN និងរកប្រាក់ប្រហែល ១២ម៉ឺនដុល្លារដោយជួលសិទ្ធិទទួលអតិថិជន ៨០០០នាក់។

ការកាត់ទោសលោក Gao គឺទំនងជាត្រូវដាក់ទោសក្នុងករណីដែលទទួលក្នុងករណីចុងក្រោយនេះ។ដំណើរការសេវាកម្ម VPN នៅក្នុងប្រទេសចិនគឺមិនខុសច្បាប់ទេ។ ទោះយ៉ាងណា នៅឆ្នាំ២០១៧ អ្នកផ្តល់សេវា VPN ទាំងអស់ត្រូវតែចុះឈ្មោះជាមួយអាជ្ញាធរចិននិងត្រូវប្រាកដថាសេវាកម្មរបស់ពួកគេមិនត្រូវប្រើសម្រាប់សកម្មភាពឧក្រិដ្ឋណាមួយឬឆ្លងកាត់ firewall ជាតិរបស់ប្រទេសឡើយ។កាលពីខែមករា ឆ្នាំ២០១៧ អាជ្ញាធរចិនប្រកាសថាពួកគេនឹងចាប់ផ្តើមយុទ្ធនាការសម្របសម្រួលរយៈពេល ១៤ខែដើម្បីចាប់យកអ្នកផ្តល់សេវា VPN ដែលគ្មានការអនុញ្ញាតទាំងអស់ដែលមិនចុះឈ្មោះជាមួយអាជ្ញាធរមូលដ្ឋាន។ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនេះ មន្រ្តីចិនស្នើសុំឱ្យ Apple ដកកម្មវិធី VPN រាប់សិបចេញពី App Store របស់ចិនដែលមាននៅក្នុងប្រទេសចិន។ Apple ធ្វើតាមតាមស្នើសុំ។យោងតាមរបាយការណ៍ឆ្នាំ២០១៦ ប្រទេសចិនមើលនិងចាត់ថ្នាក់សេវាកម្ម VPN ប្រូកស៊ីនិងឧបករណ៍ចរាចរណ៍អនាមិកផ្សេងទៀតជាយូរមកហើយថាជា “កម្មវិធីភេរវកម្ម”។