ព័ត៌មាន

អស្ចារ្យមែនទែន! Nokia 2.3 មកដល់ទីផ្សារកម្ពុជាហើយជាមួយនឹងតម្លៃពិសេសត្រឹមតែ 115$ តែប៉ុណ្ណោះ

 ចូលដល់ឆ្នាំ ២០២០ នេះ អ្នកណាៗក៏ចង់បានស្មាតហ្វូនស៊េរីថ្មីមកប្រើប្រាស់ផងដែរ!​ យុវវ័យសម័យថ្មីនាពេលបច្ចុប្បន្ននេះចូលចិត្តស្មាតហ្វូនដែលមានសមត្ថភាពខ្លាំង ថតរូបភាពច្បាស់ ការកម្សាន្តកាន់តែសម្បូរបែប ការស្តាប់តន្រ្តីពិរោះរណ្តំចិត្ត ការឌីស្សាញរូបរាងស្រស់ស្អាតប្លែកភ្នែក និងប្រើប្រាស់កាន់ថ្មបានយូរថែមទៀត ហើយអ្វីដែលរឹតតែពិសេសនោះគឺតម្លៃសមរម្យតែម្តង។ ដើម្បីបំពេញនូវតម្រូវការទាំងនេះ ក្រុមហ៊ុនបច្ចេកវិទ្យា NOKIA ក៏នាំយកនូវស្មាតហ្វូនម៉ូឌែលថ្មី Nokia 2.3 ដែលមានរូបរាងរចនាបថថ្មីស្រស់ស្អាត និងស៊ីវិល័យបំផុតក្នុងការប្រើប្រាស់។

image

ស្មាតហ្វូន Nokia 2.3 ដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជានៅក្នុងតម្លៃត្រឹមតែ 115$ ជាមួយនឹងការថែមជូនអាវយឺតដ៏ស្រស់ស្អាតមួយថែមទៀត រួមជាមួយនឹងការធានាទៅលើការប្រើប្រាស់ ១ ឆ្នាំផងដែរ។ លោកអ្នកអាចរកទិញស្មាតហ្វូន Nokia 2.3 នេះបានចាប់ពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២០ នេះបាននៅគ្រប់ហាងលក់ទូរស័ព្ទដៃទំនើប និងក្រុមហ៊ុនស្មាត (SMART) ទាំងអស់នៅក្នុងប្រទេសកម្ពុជា។

image

Nokia 2.3 គឺជាស្មាតហ្វូនជំនាន់ចុងក្រោយគេដែលប្រកាសបង្ហាញខ្លួនដើម្បីនាំយកនូវភាពអស្ចារ្យជាច្រើនសម្រាប់អ្នកប្រើប្រាស់ និងអ្នកគាំទ្រទាំងអស់នៅជុំវិញពិភពលោក។ Nokia 2.3 នេះមានអេក្រង់ទំហំ 6.2” HD+ 19:9 aspect ratio និងថាមពលថ្មខ្លាំងទំហំ 4000 mAh ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា AI ដែលបញ្ចូលថាមពលថ្មម្តងប្រើប្រាស់បាន ២​ ថ្ងៃថែមទៀត។ បច្ចេកវិទ្យា AI នេះអាចរៀនថាតើកម្មវិធីណាខ្លះដែលអ្នកប្រើប្រាស់ច្រើនជាងគេ និងផ្តល់នូវអាទិភាពសម្រាប់កម្មវិធី Apps នោះ ហើយបច្ចេកវិទ្យា AI នេះក៏សន្សំសំចៃថាមពលថ្មបានកម្រិតខ្ពស់បំផុតផងដែរ។ ផ្នែកខាងក្រោយរបស់ Nokia 2.3 នេះមានភ្ជាប់ជាមួយនឹងកាមេរ៉ាភ្លោះ 13 MP f/2.2 + 2 MP depth sensingជាមួយនឹងភ្លើង​LED Flash រួមទាំងមុខងារ Bokeh Effects ដែលអាចថតរូបភាពបានច្បាស់ទោះបីជាពន្លឺតិចក៏ដោយ។

image

អ្វីដែលរឹតតែពិសេសជាងនេះទៀតនោះ Nokia 2.3 នេះមើលទៅមានរូបរាងស្រស់ស្អាត និងទាក់ទាញខ្លាំងមែនទែន។ ស្មាតហ្វូននេះភ្ជាប់ជាមួយនឹងកាមេរ៉ាខាងមុខទំហំ 5 MP f/2.4 ភ្ជាប់មកដោយបច្ចេកវិទ្យាស្កេនមុខ (Face Unlock) ថែមទៀតដែលមានន័យថាអ្នកគ្រាន់តែក្រឡេកមើលស្មាតហ្វូននេះភ្លាម អ្នកអាចដោះសោរបានភ្លែតតែម្តង! សម្រាប់ការឌីស្សាញរបស់វាគឺជាប្រភេទ 3D Nano-Textured Cover ដែលងាយស្រួលកាន់ និងការពារស្នាមឆ្កូតបាន និងគែមធ្វើពីលោហធាតុដ៏រលោងទាក់ទាញថែមទៀត។

image

Nokia 2.3 មានទំហំ 157.69 x 75.41 x 8.68mm ទម្ងន់ស្រាលត្រឹមតែ 183g និង ៣ ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺ Cyan Green, Sand, Charcoal ។ ស្មាតហ្វូននេះមានរ៉េមទំហំ 2GB និងបន្ទះឈីប MediaTek Helio A22 និងប៊ូតុងជំនួយការឆ្លាតវៃ Google Assistant Button ថែមទៀត។

image

Nokia 2.3 នេះដំណើរការប្រព័ន្ធប្រតិបត្តិការ Android 9 (អាចធ្វើបច្ចុប្បន្នភាពទៅកាន់ Android 10) ដែលធ្វើអោយស្មាតហ្វូននេះល្អប្រសើរបំផុតក្នុងការប្រើប្រាស់។ គួរបញ្ជាក់ផងដែរថា ការប្រើប្រាស់ស្មាតហ្វូនស៊េរីថ្មី Nokia នឹងនាំយកនូវការអាប់ដេត OS រយៈពេលល ២ ឆ្នាំ និងការអាប់ដេតសុវត្ថិភាពប្រចាំខែរយៈពេល ៣ ឆ្នាំថែមទៀតផង។ វានឹងនាមកនូវសុវត្ថិភាព និងល្អបំផុតក្នុងការប្រើប្រាស់ជាមួយស្មាតហ្វូន Nokia នេះ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ៖ 012879 707

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍៕