ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រកាសបង្ហាញជាផ្លូវការនូវ HMS Core 4.0 សម្រាប់ Developers នៅទូទាំងពិភពលោក

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ចាប់ផ្តើមបញ្ចេញនូវ version ចុងក្រោយបំផុតរបស់សេវាកម្ម Huawei Mobile Services (HMS) សម្រាប់ស្មាតហ្វូនជាច្រើនជាមួយនឹងការបន្ថែមនូវ Huawei Mobile Services Core 4.0 libraries ។ នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ប្រកាសជាផ្លូវការថានឹងបញ្ចេញនូវ HMS Core 4.0 សម្រាប់ Developers នៅទូទាំងពិភពលោក។

 image

Huawei HMS Core គឺជាប្រមូលផ្តុំនៃសមត្ថភាពបើកចំហរជាច្រើនរបស់សេវាកម្ម Huawei mobile services ដែលជួយ Developers ជាច្រើនក្នុងការបង្កើតនូវកម្មវិធី Apps ដែលមានគុណភាពខ្ពស់។ បន្ថែមពីនេះទៀតនោះ ការអាប់ដេតសម្រាប់សេវាកម្ម Huawei Mobile Services 4.0 សម្រាប់ស្មាតហ្វូននេះនឹងនាំយកនូវ Huawei Mobile Services Core (HMS Core) 4.0 ដែលធ្វើការតម្លើងនៅលើសេវាកម្មជាច្រើនដូចជា​ Map, Location និងមុខងារ Security ជាច្រើនទៀតសម្រាប់ Aps នៅលើស្មាតហ្វូន Huawei ។

image

HMS Core Kit សម្រាប់ Developers នេះគឺមានការចូលទៅកាន់ 24 HMS Core kits, 55 services និង 997 APIs ។ វាមានសេវាកម្មជាច្រើនដូចជា In-app purchases (IAP), Account Login and Game services, Push notifications, Analytics, Monetization, Maps, Location និងជាច្រើនទៀត៕