ព័ត៌មាន

រូបភាព Render ថ្មីរបស់ស្មាតហ្វូន Huawei P40 Pro នឹងមានកាមេរ៉ា 5 គ្រាប់ដ៏ស្រស់ស្អាត

ការបែកធ្លាយថ្មីមួយចេញពី​ tipster Evan Blass បង្ហាញអំពីស្មាតហ្វូន high-end version របស់ក្រុមហ៊ុន Huawei ដែលមានឈ្មោះហៅថា Huawei P40 Pro​ដែលមានភ្ជាប់ជាមួយនឹងកាមេរ៉ា ៥ គ្រាប់ និងការឌីស្សាញរូបរាងស្រស់ស្អាតមែនទែន។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះសម្រាប់ស្មាតហ្វូននេះគឺកាមេរ៉ា 5 គ្រាប់ដែលមានកាមេរ៉ា Periscope lens ជាមួយនឹងបច្ចេកវិទ្យា 10X optical zoom ថែមទៀត។

 image

រូបភាពនេះបញ្ជាក់អំពី “VARIO-SUMMILUX-H 1:1.8-4.0/18-240 ASPH” និងមានការបង្ហាញអំពីកាមេរ៉ា ultra-wide-angle និង telephoto zoom របស់ស្មាតហ្វូននេះថែមទៀត។ រូបភាព Render នេះបន្ថែមថា ស្មាតហ្វូន Huawei P40 Pro នឹងមានអេក្រង់គែមកោង និងការឌីស្សាញជាមួយនឹងរន្ធ dual punch-hole ហើយវាក៏មានម៉ូឌែលធ្វើពីសេរ៉ាមិចថែមទៀត។

image

គែមផ្នែកខាងស្តាំរបស់ស្មាតហ្វូននេះកឺមាន volume adjust keys និង​ power button ហើយផ្នែកខាងបាតរបស់ស្មាតហ្វូននេះគឺមានរន្ធ USB Type-C port, primary mic និង speaker grills ។ស្មាតហ្វូន Huawei P40 នឹងប្រើប្រាស់នូវបន្ទះឈីប Kirin 990 processors ហើយវានឹងបង្ហាញខ្លួននៅថ្ងៃទី ២៦ ខែមីនាខាងមុខនេះ។ ស្មាតហ្វូន P40 series នេះនឹងមាន ២ ប្រភេទគឺ premium ឬ special edition ផងដែរ៕