ព័ត៌មាន

ឧស្សាហកម្ម AI របស់ចិននឹងមានតម្លៃ ៣០ ពាន់លានដុល្លារនៅឆ្នាំ ២០២២

ឧស្សាហកម្មសិប្បនិម្មិត (AI) កំពុងរីកចម្រើនឥតឈប់ឈរនៅក្នុងប្រទេសចិននៅពេលទីក្រុងប៉េកាំងមានបំណងចង់ក្លាយជាអ្នកនាំមុខគេខាងបច្ចេកវិទ្យានៅឆ្នាំ២០៣០។ យោងតាមប្រភពរបាយការណ៍របស់វិទ្យាស្ថានអេឡិចត្រូនិកចិនបញ្ជាក់ឱ្យអោយដឹងថា ប្រទេសចិនកំពុងនាំមុខគេក្នុងវិស័យកុំព្យូទ័រ និងការទទួលស្គាល់ភាសា (language recognition) ដែលគេរំពឹងថា នឹងជំរុញឧស្សាហកម្មនេះឱ្យមានតម្លៃច្រើនជាង ៨ពាន់លានដុល្លារនៅឆ្នាំ២០២២ ។ 

image

គេរំពឹងថា គម្រោងឧស្សាហកម្ម AI របស់ប្រទេសចិននឹងមានតម្លៃ៣០ពាន់លានដុល្លារក្នុងរយៈពេលពីរឆ្នាំទៀត ដោយបន្ថែមថា ទេពកោសល្យគឺជាគន្លឹះក្នុងការអភិវឌ្ឍ AI។ នៅចុងឆ្នាំ២០១៨ នេះមានអ្នកជំនាញ AI ថ្មីចំនួនច្រើនជាង ១,៩លាននាក់នៅទូទាំងពិភពលោក ដែលចំនួនពាក់កណ្តាលនៃពួកគេមកពីសហរដ្ឋអាមេរិក។ 

image

ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង ២នៅលើពិភពលោកគឺសហរដ្ឋអាមេរិក និងប្រទេសចិន។ ប្រទេសទាំងពីរប្រកួតប្រជែងគ្នាវិនិយោគយ៉ាងខ្លាំងលើបច្ចេកវិទ្យាAI។ នៅសប្តាហ៍នេះ រដ្ឋាភិបាលទីក្រុងក្វាងចូវប្រកាសពីផែនការបើកដំណើរការតំបន់សម្រាប់អភិវឌ្ឍន៍ AI ។