ព័ត៌មាន

ហេគឃ័រទម្លាយលេខសម្ងាត់ចំនួនកន្លះលានសម្រាប់ឧបករណ៍ servers, routers និងឧបករណ៍ IoTនៅលើគេហទំព័រងងឹត (Dark Web)

ក្រុមហេគឃ័របញ្ចេញបញ្ជីឈ្មោះ និងលេខកូដសម្ងាត់ Telnet របស់ម៉ាស៊ីនមេចំនួនច្រើនជាង ៥០០,០០០គ្រឿង រ៉ោតទ័រ និងឧបករណ៍ឆ្លាតវៃនៅលើគេហទំព័រងងឹត។ កត្តានោះបង្ហាញពីភាពងាយរងគ្រោះរបស់អ្នកផ្តល់សេវា Cloud ។ បញ្ជីដែលគេផ្សព្វផ្សាយនៅលើវេទិកាល្បីល្បាញរួមមានអាស័យដ្ឋាន IP  ឈ្មោះអ្នកប្រើប្រាស់និងពាក្យសម្ងាត់សម្រាប់សេវាកម្មពីចម្ងាយ Telnet ដែលគេប្រើលើឧបករណ៍ LoT ជាច្រើននៅជុំវិញពិភពលោក។

image

គេរាយការណ៍ថា ហេគឃ័រយកលំនាំតាមអ៊ិនធឺរណិតរបស់អ្នកប្រើប្រាស់ដាក់បង្ហាញលើ Telnet របស់ពួកគេ។ បន្ទាប់មកពួកគេព្យាយាមចូលប្រើឧបករណ៍ទាំងនេះដោយប្រើឈ្មោះអ្នកប្រើប្រាស់ និងពាក្យសំងាត់ default និងបញ្ចូលពាក្យសំងាត់។ ក្រុមហេគឃ័រមានសេវាកម្មជួល DDoS ប៉ុន្តែពួកគេពង្រីកប្រតិបត្តិការរបស់ពួកគេដោយជួលម៉ាស៊ីនមេ ដែលទទួលលទ្ធផលខ្ពស់ពីអ្នកផ្តល់សេវា cloud ដូចជា Telnet ។ 

image

គេមិនទាន់ច្បាស់ទេថា ព័ត៌មានអត្តសញ្ញាណចំនួនប៉ុន្មានដែលត្រូវគេយកទៅផ្សព្វផ្សាយនៅតែមានសុពលភាព ព្រោះបញ្ជីត្រូវចុះកាលបរិច្ឆេទនៅរវាងខែតុលា និងខែវិច្ឆិកាឆ្នាំ២០១៩ ។ យ៉ាងណាក៏ដោយក្រុមអ្នកជំនាញព្រមានថា ទោះបីអាសយដ្ឋាន IP និងលេខសម្ងាត់ត្រូវកែប្រែ ឬផ្លាស់ប្តូរក៏ដោយក៏ក្រុមហេគឃ័រជំនាញនៅតែអាចទាញយកភាពងាយរងគ្រោះស្រដៀងគ្នាលើ ISP ដូចគ្នាដោយសារតែកំហុសរបស់និយោជិកនៅពេលដែលតំឡើង routers  ឬឧបករណ៍ IoT ។